ព័ត៌មានកីឡា

Messi ប្រាប់ Barcelona ឲ្យយក Alli មុន Real Madrid

ខ្សែប្រយុទ្ធកំពូលរបស់ក្រុម Barcelona កីឡាករ Lionel Messi បានប្រាប់ក្រុម Barcelona ឲ្យប្រញាប់ប្រញ៉ល់ ទិញយកកីឡាករ Dele Alli ឲ្យបានមុនក្រុម​ស្តេចស Real Madrid យកបានមុននោះ។

បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា Lionel Messi មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដោះដូរ របស់កីឡាករ Dele Alli​ ។ ជាក់ស្តែង​ណាស់ ប្រភពខាងលើនេះដដែល បានបន្ថែមទៀតថា​ Messi បានតឿនឲ្យ Barcelona នាំយក Alli ឲ្យបាន​នៅ​ខែមករាខាងមុខនេះ ។ ការបង្ខំក្រុម Barcelona មានំណងខ្លាចក្រុម Real Madrid ដែលជាគូប្រជែងដ៍ធំ នៅ Laliga ទិញយកបានមុន ព្រោះថាក្រុមអធិរាជស ក៍មានគម្រោងទិញយក Dele Alli ដែរ។ Messi ពិតជាចង់បាន Alli មករួមក្រុមណាស់ ដោយសារតែ កីឡាករអង់គ្លេសរូបនេះ រហ័សរហួន និងពោរពេញទៅដោយបច្ចេកទេសលេង មិនចាញ់ Neymar ប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត Messi ជឿជាក់ថា វត្តមានរបស់ Dele Alli នៅ Barcelona នឹងកាន់តែធ្វើឲ្យក្រុមយក្សអេស្ប៉ាញមួយនេះ កាន់តែខ្លាំង​ជាងមុនជាក់ជាមិនខាន។

ដូច្នេះហើយ ការព្យាយាមបង្ខំឲ្យ​​ក្រុម Barcelona ទិញយក Dele Alli ពីក្រុម Tottenham Hotspur នោះគឺជារឿងមួយយ៉ាងល្អ ព្រោះថា បើមានការធ្វេសប្រហែសនោះ ក្រុម Real Madrid នឹឆក់យក Alli បានមុន។ ជាងនេះទៅទៀត Real Madrid ក៍បានដាក់គម្រោងក្នុងការទិញយក Alli ផងដែរ ខណ: Messi មិនចង់ឲ្យបាត់បង់ឱកាសក្នុងការនាំ​យក Dele Alli ឡើយ។

មតិយោបល់