ព័ត៌មានសុខភាព

ឱសថបុរាណពីរយ៉ាង អាចជួយកម្ចាត់អាការរមាស់ចុងសុដន់ក្នុងពេលមានផ្ទៃពោះ

នៅក្នុងអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីនឹងចាប់ផ្តើមមានការផ្លាស់ប្តូរទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ហើយសូម្បីតែសុដន់ក៏ផ្លាស់ប្តូរដែរ។ ការផ្លាស់ប្តូរដំបូងរបស់សុដន់ គឺមានការឈឺចាប់ ឬមានភាពទន់ជ្រាយខុសពីមនុស្សស្រីធម្មតា។ ចំណែកឯចុងសុដន់មានភាពរមាស់ ដែលបង្កឡើងដោយសារតែការប្រែប្រួលនៃកម្រិតអ័រម៉ូន។

ចុងសុដន់រមាស់ក្នុងអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតានោះទេ ជាពិសេសអាការនឹងរមាស់ខ្លាំងនៅក្នុអំឡុងពេលត្រីមាសទី ៣។ ទោះជាយ៉ាងណា បញ្ហារមាស់អាចកម្ចាត់បានដោយប្រើប្រាស់វិធីធម្មជាតិងាយៗ ហើយគ្មានផលប៉ះពាល់អ្វីឡើយ។

ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់ថា ជាឱសថដ៏ពូបំផុតក្នុងការព្យាបាលបញ្ហារមាស់នៅលើចុងសុដន់។ អ្នកគ្រាន់តែកាត់យកសាច់ប្រទាលកន្ទុយក្រពើមួយដុំ រួចលាបនៅលើចុងសុដន់ឲ្យបានពីរបីដងក្នុងមួយថ្ងៃ វានឹងជួយការបន្ថយការរលាកដែលបណ្តោលមកពីភាពរមាស់។ មិនតែប៉ុណ្ណោះ ប្រទាលកន្ទុយក្រពើក៏អាចជួយបង្កើតស្រទាប់ការពារ និងទប់ស្តាត់ការបំផ្លាញស្បែកផងដែរ។

ប្រេងដូង
ប្រេងដូង ក៏ត្រូវបានគេចាត់ទុកជាឱសថធម្មជាតិដែលមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហារមាស់នៅលើចុងសុដន់ដែរ។ អ្នកគ្រាន់តែលាបប្រេងដូងនៅលើសុដន់រាល់ថ្ងៃ វានឹងជួយកម្ចាត់ភាពរមាស់ ហើយជួយផ្តល់សំណើមដល់ស្បែកចុងសុដន់ថែមទៀត។

ការប្រើប្រាស់ឱសថធម្មជាតិទាំងពីរមុខនេះ ស្ត្រីមានផ្ទៃពោះទាំងឡាយមិនចាំបាច់ព្រួបារម្ភពីផលប៉ះពាល់នោះទេ ហើយប្រសិនបើអ្នកប្រើប្រាស់ទៀងទាត់អាការរមាស់នឹងលែងមានទៀតហើយ៕

ប្រភព៖ boldsky

មតិយោបល់