ជាទូទៅជំងឺទឹកនោមផ្អែមកើតឡើងមិនប្រកាន់ភេទ ឬមនុស្សក្មេងចាស់ឡើយ តែភាគច្រើនគេសង្កេតឃើញកើតមានចំពោះមនុស្សវ័យលើស ៥០ឆ្នាំ ដោយសារតែការកើនឡើងនៃកម្រិតជាតិស្ករនៅក្នុងឈាម។
រោគសញ្ញានៃជំងឺទឹកនោមផ្អែមរួមមានៈ នោមញឹក ស្រេកទឹកខ្លាំង មានអារម្មណ៍អស់កម្លាំង ស្រកទម្ងន់គ្មានមូលហេតុ ភ្នែកចេះតែស្រវាំងមើលអ្វីមិនច្បាស់ របួសមិនងាយជាសះស្បើយ មានអារម្មណ៍ក្រហាយក្នុងផ្នែកផ្សេងៗនៃរាងកាយ.ល.។
ក៏ប៉ុន្តែ បើតាមគេហទំព័រ boldsky បានចុះផ្សាយថា ជំងឺទឹកនោមផ្អែមអាចព្យាបាលឲ្យជាសះស្បើយបាន តាមរយៈការប្រើប្រាស់ឱសថបុរាណ ដែលផ្សំឡើងពីមើមរុក្ខជាតិពីរមុខគឺ ដំឡូងជ្វា និងខ្ញី។ មើមរុក្ខជាតិទាំងពីរមុខនេះសម្បូរទៅដោយសារធាតុសំខាន់ៗ ដែលអាចគ្រប់គ្រងជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។
ធាតុផ្សំ៖
– ដំឡូងជ្វាកិនឲ្យបានកន្លះពែង
– ទឹកខ្ញី ២ស្លាបព្រាបាយ(កិនហើយពូតយកទឹក)
ការអនុវត្ត៖
– លាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងចានមួយ ហើយកូររហូតទាល់តែរលាយចូលគ្នាសព្វល្អ។
– បន្ទាប់មកអ្នកត្រូវទទួលទានទាំងអស់មុនពេលញ៉ាំអាហារពេលព្រឹក។
– អនុវត្តបែបនេះជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ ២ខែនឹងឃើញលទ្ធផល។
ដំឡូងជ្វា សម្បូរទៅដោយជាតិសរសៃ គ្មានកូឡេស្តេរ៉ុល និងជាតិខ្លាញ់ ដែលជាអាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ តែជាតិសរសៃរបស់វា អាចជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។
ចំណែកឯខ្ញីវិញមានផ្ទុកសារធាតុ flavonoids និង tannins ដែលអាចការពារឈាមពីការស្រូបយកជាតិស្ករហួសហេតុពេក។ ដូច្នេះ នៅពេលដែលរបស់ទាំងពីរមុខនេះរួមបញ្ចូលគ្នា គឺអាចព្យាបាលជំងឺទឹកនោមផ្អែមយ៉ាងពូកែ៕
មតិយោបល់