ព័ត៌មានសុខភាព

របៀបបញ្ចុះសម្ពាធឈាម ដោយមិនចាំបាច់ប្រើថ្នាំ

សម្ពាធឈាមឡើងខ្ពស់ ឬត្រូវបានគេហៅថាលើសឈាម គឺជាជំងឺមួយប្រភេទដែលកំពុងតែប្រឈមយ៉ាងខ្លាំងចំពោះមនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ននេះ។ ជំងឺលើសឈាម មិនបង្ហាញរោគសញ្ញាដំបូងនោះទេ ហើយវាអាចបង្កឲ្យអន្តរាយដល់ សរសៃឈាម បេះដូង តម្រងនោម និងកើតជំងឺទឹកនោមផ្អែម។

ថ្វីបើថ្នាំពេទ្យមួយចំនួនអាចធ្វើឲ្យសម្ពាធឈាមមានលក្ខណៈធម្មតាវិញក៏ពិតមែន ប៉ុន្តែវាអាចមានផលវិបាកដូចជា គេងមិនលក់ និងវិលមុខជាដើម។ ហេតុនេះ ក្រៅពីការប្រើប្រាស់ថ្នាំពេទ្យ អ្នកអាចមានជម្រើសផ្សេងទៀត គឺប្រើឱថសធម្មជាតិ។ ខាងក្រោមនេះ គឺជាឱសថធម្មជាតិដែលអាចជួយបញ្ចុះសម្ពាធឈាមឲ្យត្រឡប់មកធម្មតាវិញបាន៖

ធាតុផ្សំ៖

  • ទឹកស្អាត ១កែវ
  • ក្រូចឆ្មារ ១ផ្លែ

របៀបអនុវត្ត៖
១.ពុះក្រូចឆ្មារជាពីរ រួចច្របាច់ចូលទៅក្នុងទឹក។
២.អ្នកត្រូវទទួលទានជារៀងរាល់ព្រឹកទាំងពោះទទេ។

វិធីសាស្ត្របែបធម្មជាតិមួយនេះ អាចជួយរក្សាសរសៃឈាមឲ្យមានការបត់បែនបានល្អ កម្ចាត់ខ្លាញ់នៅតាមជញ្ជាំងសរសៃឈាម និងជួយបញ្ចុះសម្ពាធឈាមឡើងខ្ពស់ផងដែរ៕

ប្រភពៈ beextrahealthynow

មតិយោបល់