ព័ត៌មានកីឡា

Arsenal ចូលរួមប្រជែងយក Gareth Bale ជាមួយ Man Utd

ក្រុមកាំភ្លើងធំ Arsenal បានចូលរួមប្រជែងជាមួយក្រុមបីសាច​ក្រហម Manchester United ក្នុងការទិញយកខ្សែប្រយុទ្ធស្លាប Gareth Bale ពីក្រុម Real Madrid ។

បើតាមការចុះផ្សយរបស់ Express News បានឲ្យដឹថា ក្រុមកាំភ្លើងធំ Arsenal បានងាកមកចាប់អារម្មណ៍ កីឡាករវែល Gareth Bale ដែលកំពុងតែទទួលការចាប់​អារម្មណ៍ដូចគ្នា ពីក្រុម Man Utd នោះ។ ទាក់ទងនឹងការមកចង់បាន Bale នេះដែរ ប្រភពខាងលើនេះ បានចង្អុលបង្ហាញថា ដោយសារតែ ក្រុម Arsenal ត្រូវរបូតកីឡាករសំខាន់ៗ នៅខែមករាខាងមុខនេះ ដូចជា Mezut Ozil និង Alexis Sanchez ខណ:កីឡាករមួយចំនួនទៀត ក៍អាចនឹងរបូតដែរនោះ។

យ៉ាងណាវិញ សម្រាប់លោក Arsene Wenger វិញ ក៍បានប្រាប់ Express News ឲ្យដឹងដែរថា ក្លិបពិតជាមានគម្រោងចង់បាន Gareth Bale មែន ព្រោះថា Bale ថ្វីបើញាំញី​ដោយសារេបួស តែកីឡាកររូបនេះ មានសមត្ថភាពល្អ ដែលអាចជួយក្លិបបាន។ ជាងនេះទៅទៀត លោក Wenger ហាក់មិនសូវព្រួយបារម្ភជាមួយ ដៃគូប្រជែង បីសាចក្រហម Manchester United ឡើយ ព្រោះថា លោកមានជំនឿចិត្តថា Gareth Bale នឹងមិនសម្លឹង Man Utd ឡើយ ប្រសិនបើមានវត្តមានរបស់ Arsenal នោះ ។

ម្យ៉ាងវិញទៀត នៅ Arsenal អាចមានកន្លែង ១១នាក់សម្រាប់ Bale ស្របពេលដែលនៅ Man Utd វិញ មិនប្រាកដឡើយ ដែលនេះហើយ គឺជាក្តីសង្ឃឹមរបស់លោក Arsene Wenger ក្នុងការប្រជែងជាមួយក្រុម បីសាចក្រហម Manchester United នោះ។ ដូច្នេះហើយ Gareth Bale មិនទាន់ច្បាស់ថា ផ្លាស់មកកាន់ក្លិបណាមួយឡើយរវាង Man Utd និង Arsenal នៅខែមករាខាងមុខនេះ។

មតិយោបល់