ព័ត៌មានសុខភាព

៣ផ្នែកនៃសាច់មាន់ មិនថាអ្នកចូលចិត្តយ៉ាងណាក៏ដោយកុំទទួលទានញឹកពេក

សាច់មាន់ គឺជាអាហារដ៏មានជីវជាតិបំផុត ដែលមនុស្សជាច្រើនចូលចិត្តញ៉ាំតាំងពីក្បាលរហូតដល់ជើងតែម្តង។ ប៉ុន្តែ បើយោងតាមអ្នកជំនាញផ្នែកអាហារូបមត្ថម្ភបានផ្តល់អនុសាសន៍ថា ក្នុងចំណោមផ្នែកផ្សេងៗទាំងអស់នៃសាច់មាន់ គឺមាន៣ផ្នែកដែលអ្នកមិនគួរទទួលទានញឹកញាប់នោះទេ ព្រោះវាអាចបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព។

១.គូថមាន់
មានមនុស្សជាច្រើនណាស់ដែលចូលចិត្តគូថមាន់ ដោយសារតែមានមានលក្ខណៈពិសេសជាងសាច់ ត្រង់សម្បូរខ្លាញ់ និងមានរស់ជាតិផ្អែម។ ទោះជាយ៉ាងណាក៏ដោយ ខ្លាញ់ដែលប្រមូលផ្តុំនៅក្នុងគូថមាន់មិនល្អសម្រាប់សុខភាពនោះទេ ប្រសិនបើអ្នកទទួលទានញឹកញាប់ពេកអាចប្រឈមនឹងជំងឺមហារីក។

២.ស្បែកមាន់
ជាទូទៅស្បែកមាន់សម្បូរទៅដោយខ្លាញ់ កូឡេស្តេរ៉ុលខ្ពស់ ជាតិពុល បាក់តេរី និងធាតុបង្កជំងឺជាច្រើន។ ជាពិសេស ស្បែកមាន់ដុតអាចមានគ្រោះថ្នាក់ដល់សុខភាពកាន់តែខ្លាំង ហើយប្រសិនបើអ្នកកម្រិតសីតុណ្ហភាពក្នុងការចម្អិនមិនបានត្រឹមត្រូវនោះទេ វានឹងបង្កឲ្យកើតជំងឺមហារីក។ ដូច្នេះ អ្នកគួរតែកាត់បន្ថយ ឬជៀសវាងការទទួលទានស្បែកមាន់ច្រើនពេក។

៣.កមាន់

កមាន់ ជាតំបន់ដែលមានសាច់តិចតួច តែសម្បូទៅដោយស្បែក និងឆ្អឹង។ ការទទួលទានកមាន់ម្តងម្កាលមិនជាបញ្ហាអ្វីនោះទេ ប៉ុន្តែយកល្អអ្នកគួរតែយកស្បែកចេញ ព្រោះក្រពេញដុំសាច់កូនកណ្តុរ និងជាតិពុលភាគច្រើននៅក្នុងស្រទាប់ខ្លាញ់ក្រោមស្បែកនៅកញ្ចឹងក។ ហេតុនេះហើយ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗដល់សុខភាព និងកើតជំងឺមហារីក អ្នកគួរតែកាត់បន្ថយការទទួលទា កមាន់៕

ប្រភព៖ soha

មតិយោបល់