អំបិល គឺជាគ្រឿងទេសមួយប្រភេទដែលអាចជួយបង្កើនរសជាតិអាហារឲ្យកាន់តែឆ្ងាញ់ ប៉ុន្តែការប្រើប្រាស់អំបិលច្រើនពេកអាចបណ្តោលឲ្យមានបញ្ហាសុខភាពមួយចំនួន។
បើយោងតាមអង្កការពិភពលោក WHO បានធ្វើការណែនាំថា មនុស្សពេញវ័យគួរប្រើអំបិលតិចជាង ៦ក្រាមក្នុងមួយថ្ងៃ ប្រសិនបើអ្នកញ៉ាំច្រើនជាងនេះ អាចចាត់ទុកជាទង្វើល្មើសដែលនាំឲ្យមានបញ្ហាផ្សេងៗ។ ទោះបីជាយ៉ាងណាមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ចំពោះបរិមាណក្នុងការប្រើប្រាស់អំបិលប្រចាំថ្ងៃក៏នោះទេ នេះហើយជាមូលហេតុដែលធ្វើឲ្យពួកគេត្រូវប្រឈមនឹងជំងឺធ្ងន់ធ្ងរ ៣ប្រភេទ។
បញ្ហាខួរក្បាល
តាមការសិក្សានៅប្រទេសកាណាដា ក្នុងឆ្នាំ ២០១១ បានធ្វើការពិសោធន៍ទៅលើមនុស្សពេញវ័យចំនួន ១.២០០នាក់ ដែលទទួលទានអាហារមានជាតិប្រៃខ្ពស់បានរកឃើញថា ពួកគេប្រឈមនឹងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬខ្សោយការយល់ដឹងជាងអ្នកដែលទទួលទានអំបិលតិច។ ជាពិសេសចំពោះមនុស្សចាស់ គួរតែកាត់បន្ថយការទទួលទានអំបិលជាចាំបាច់។
សម្ពាធឈាមខ្ពស់
បើយោងតាមសមាគមន៍បេះដូង អាមេរិក បានឲ្យដឹងថា មនុស្សម្នាក់ៗគួរទទួលជាតិសូដ្យូម ១,៥០០មីលីក្រាមក្នុងមួយថ្ងៃ។ ករណីការប្រើប្រាស់ច្រើនជាងនេះ អាចបង្កើនសម្ពាធឈាម ដោយសារតែការប្រមូលផ្តុំនៃសារធាតុរាវនៅក្នុងរាងកាយ បង្កើនបរិមាណឈាម បណ្តោលឲ្យបេះដូងលោតខ្លាំង បង្កឲ្យមានសម្ពាធឈាមខ្ពស់។
ដូច្នេះ អ្នកកុំភ្លេចពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីរបបអហារដែលមានជាតិអំបិលទាប ប្រសិនបើអ្នកកំពុងតែមានជំងឺសម្ពាធឈាមឡើងខ្ពស់។
ក្រួសក្នុងតម្រងនោម
ការទទួលទានអំបិលច្រើនអាចរបង្កើនបរិមាណប្រូតេអ៊ីននៅក្នុងទឹកនោម និងរារាំងដល់មុខងារនៃតម្រងនោម។ កាលណាប្រូតេអ៊ីនក្នុងទឹកនោមកើនឡើងច្រើន ហានិភ័យនៃជំងឺតម្រងនោមក៏កើនឡើងដូចគ្នា។
លើសពីនេះទៅទៀត អាហារដែលមានផ្ទុកជាតិប្រៃក៏អាចបង្កឲ្យមានជំងឺក្រួសក្នុងតម្រងនោមដែរ។ ប្រសិនបើអ្នកមានបញ្ហានេះ សូមពិគ្រោះជាមួយគ្រូវពេទ្យភ្លាម ដើម្បីជួយកែសម្រួលក៏ដូចជាព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយឡើងវិញ៕
ប្រភព៖ soha
មតិយោបល់