ខណៈរថយន្តក្រុងគ្មានមនុស្សបើកកំពុងតែបង្អួតរូបរាងនៅក្នុងទីក្រុង Las Vegas និង Michigan សិង្ហបុរី កំពុងគ្រោងដាក់ឱ្យដំណើរការមធ្យោបាយដឹកជញ្ជូនសាធារណៈថ្ងៃអនាគតនេះ សម្រាប់បម្រើជូនសាធារណជននៅក្នុងប្រទេសរបស់ខ្លួននារយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ។
ប្រទេសនាគអាស៊ីមួយនេះ គ្រោងនឹងនាំយករថយន្តក្រុងស្វ័យបើកបរទាំងធន់ធំ និងធន់តូចចរាចរនៅក្នុងសង្កាត់ថ្មីចំនួន ៣ នៅឆ្នាំ ២០២២ ទៅតាមតម្រាយផ្លូវបឋមសម្រាប់យានយន្តស្វ័យប្រវត្តិ ដែលអាចដឹកអ្នកដំណើរដល់បាន ៨០ នាក់។
សិង្ហបុរី បាននិងកំពុងធ្វើដំណើរនៅលើវិថីមួយដែលឆ្ពោះទៅកាន់បច្ចេកវិទ្យាស្វ័យបើកបរ ជាច្រើនឆ្នាំមកហើយ នៅក្នុងគោលដៅប្រែក្លាយទីក្រុងរបស់ខ្លួនឱ្យទៅជាក្រុងវៃឆ្លាតមុនដំបូងបង្អស់របស់ពិភពលោក។
ក្នុងឆ្នាំនេះ សិង្ហបុរី បានប្រកាសចេញនូវរថយន្តប៉ូលីសរ៉ូប៉ូត ក្បួនរថយន្តក្រុងស្វ័យបើកបរគ្រប់គ្រងដោយក្រុមហ៊ុន Scania ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Toyota និង Volkswagen និងបានផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុន Peugeot ឱ្យធ្វើការសាកល្បងយានយន្តគ្មានមនុស្សគ្មានមនុស្សបើករបស់ខ្លួន។
ឥឡូវ ជាមួយការបើកសម្ពោធមជ្ឈមណ្ឌលយានយន្តបើកបរដោយខ្លួនឯង ខ្លួនកំពុងព្យាយាមជំរុញឱ្យមានការបង្កើតរោងចក្រអ្នកផលិតកាន់តែច្រើនឡើងបន្ថែមទៀត។
បើយោងតាមរដ្ឋាភិបាលសិង្ហបុរី ក្រុមហ៊ុន ៦ ដែលមិនទាន់បានបើកបង្ហាញនៅឡើយ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់សាកល្បងបច្ចេកវិទ្យាស្វ័យបើកបររបស់ពួកគេ នៅឯទីលានទំហំជាង ៨ គីឡូម៉ែត្រក្រឡា។
មជ្ឈមណ្ឌលនេះ ក៏កំពុងបើកបម្រើសម្រាប់ការសាកល្បងរថយន្តក្រុងស្វ័យបើកបរទាំងនោះផងដែរ មុនពេលពួកវានឹងចាប់ផ្តើមដាក់ឱ្យចរាចរដឹកអ្នកដំណើរនៅសង្កាត់ទំនើប Punggol, Tengah និង Jurong នៅអំឡុងម៉ោងធ្វើការ ហើយអ្នកដំណើរនឹងអាចហៅឡានទាំងនោះជិះ តាមទូរសព្ទដៃស្មាតហ្វូនរបស់ពួកគេ៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់