ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាមុខសញ្ញាចែកគ្រឿងញៀន នៅផ្ទះសំណាក់យីហោ ហេង ហួរ

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកងរាជអវុធហត្ថខណ្ឌ បានចុះធ្វើរដ្ឋបាលនៅវេលាម៉ោង១០ និង៥៥នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់យីហោ ហេង ហួរ ស្ថិតនៅផ្លូវ ២២១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជាលទ្ធផល កម្លាំងបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះស្រីម្នាក់ ជាមុខសញ្ញាលក់ចែកចាយ រួមទាំងប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតីវិធីច្បាប់បន្តទៀតផងដែរ៕

មតិយោបល់