បន្ទាយមានជ័យៈ យុវជនម្នាក់បានក្លាយជាអ្នកទោស ព្រោះតែទ្រាំនឹងការបណ្តើរបញ្ឈឺរបស់អតីតសង្សារចាស់ខ្លួនមិនបាន ហ៊ានយកដាវសាំម៉ូរ៉ៃកាប់ប្រហារដោយមិនខ្លាចអន្ទាក់សមត្ថកិច្ច។
លោកវរសេនីយ៍ទោ ខែម សុភ័ណ នាយការិល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌរបស់លោកបានឃាត់យុវជនចិត្តស្លុយម្នាក់បញ្ជូនទៅតុលាការបន្ទាប់ពីបានធ្វើសកម្មភាពកាប់ទៅលើអតីតសង្សារខ្លួនដែលហ៊ានក្បត់ចិត្តស្និទ្ធិស្នាលបណ្តើរប្រុសថ្មី។
លោកថាយុវជនដែលបានឃាត់ខ្លួនមានឈ្មោះថា ប៊ុល គឹមសាន ហៅចិន អាយុ២៣ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនចិត្តដាច់ ប៊ុល គឹមសាន ហៅ ចិន បានអះអាងទាំងអួលដើមកថា រូបគេនឹងនារីឈ្មោះ សឹង្ហ សុភក្ត្រ័ ពិតជាសង្សារនឹងគ្នាដែលបានស្រឡាញ់គ្នាយូរណាស់មកហើយនឹងមិនដែលមានទំនាស់ណាមួយឈានដល់ស្នេហាបែកបាក់នោះទេ។ ទើបតែនៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គេបានឃើញនាងជាសង្សារឈ្មោះ សឹង្ហ សុភ័ក្ត្រ អាយុ២១ឆ្នាំ ដែលមានទីលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅបានបណ្តើរគៀកកិតជាបុរសម្នាក់ផ្សេងទៀតឈ្មោះ ទាវ សារិទ្ធ អាយុ២១ឆ្នាំ មានទីលំនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្នមកស្នាក់នៅធ្វើការនៅរោងចក្រក្បែរគ្នា ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតក្នុងន័យជាសង្សារនឹងគ្នាទៅលេងផ្ទះស្ត្រីម្នាក់ជាមិត្តភក្តិ។ ដោយទ្រាំនឹងភាពល្អូកល្អឺននេះមិនបានខ្លួនក៏បានយកដាវសាំម៉ូរ៉ៃដើរសំដៅទៅរកអ្នកទាំងពីរ ហើយបានធ្វើការកាប់ប្រហារតែម្តងបណ្តាលឲ្យ គូស្នេហ៍ថ្មីមួយគូនេះរងរបួសយ៉ាដំណំរួចហើយក៏គេចខ្លួន។
លោកវរសេនីយ៍ទោ ខែម សុភ័ណ បានអោយដឹងថាបន្ទាប់ពីបានទទួលពត៌មាននេះ នឹងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំងអធិការស្រុកអូរជ្រៅបានធ្វើការកំណត់មុខសញ្ញា ស្រាវជ្រាវរហូតចាប់ខ្លួនបាននៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
មតិយោបល់