ព័ត៌មានសុខភាព

សម្រាលកូនដោយវះកាត់ ប្រឈមនឹងហានិភ័យកំណកឈាម

បរទេស: ស្ត្រីជាភាគច្រើនបានទទួលរងនូវបញ្ហាកំណកឈាមក្នុងសរសៃវ៉ែននៅត្រង់ផ្នែកខាងក្រោម(ជើង) បន្ទាប់ពីសម្រាលកូនដោយការវះកាត់ បើធៀបទៅនឹងការសម្រាលកូនដោមិនវះកាត់ នេះបើយោងតាមការស្រាវជ្រាវថ្មី។

ការសិក្សានេះបានបង្ហាញថា ការសម្រាលកូនដោយវះកាត់ប្រឈមនឹងហានិភ័យនៃការស្ទះសរសៃឈាមវ៉ែន (គេហៅថា VTE) ខ្លាំងជាងអ្នកសម្រាលកូនដោយមិនវះកាត់ដល់ទៅ ៤ដង។ នេះដោយសារតែដុំឈាមកក រារាំងដល់ឈាមរត់មិនឲ្យបញ្ចូនទៅកាន់តំបន់ផ្សេងៗនៃរាងកាយ។

លោក Marc Blondon ជាអ្នកគ្រប់គ្រងផ្នែកសម្រោលនៅមន្ទីរពេទ្យ Geneva University Hospitals ក្នុងប្រទេសស្វីស បាននិយាយថា “ការសម្រាលកូនដោយវះកាត់ គឺជាហានិភ័យដ៏ធំមួយនៃការអភិវឌ្ឍទៅរកបញ្ហាកំណកឈាម ក្រោយពេលសម្រាល ហើយករណីនេះបានកើតចំពោះមនុស្សចំនួយ ១.០០០នាក់រួចមកហើយ”។

ពិតណាស់ ករណីកំណត់ឈាមភាគច្រើន កើតឡើងចំពោះស្ត្រីដែលត្រូវសង្គ្រោះបន្ទាន់ដោយការវះកាត់ នៅពេលសម្រាល។ មិនតែប៉ុណ្ណោះ ភាពអសកម្មនៃសរសៃឈាមវ៉ែន និងការរងរបួសនៅពេលសម្រាល ក៏ធ្វើឲ្យស្ត្រីងាយទទួរងបញ្ហាកំណកឈាមដែរ។

ដូចគ្នានេះ ការប្រើថ្នាំឃាត់ឈាមអាចជាដំណោះស្រាយដ៏ល្អសម្រាប់បញ្ឈប់ការហូរឈាម ប៉ុន្តែការប្រើច្រើនហាក់ដូចជាមិនល្អឡើយ សម្រាប់ស្ត្រីដែលសម្រាកូនដោយវះកាត់។

ទោះជាយ៉ាងណា អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រិសនបើមិនចាំបាច់ ស្ត្រីទាំងឡាយគួរសម្រាលកូនបែបធម្មជាតិប្រសើរជាង៕

c-section-delivery

មតិយោបល់