ថ្លើម គឺជាសរីរាង្គខាងក្នុងដ៏សំខាន់មួយដែលដើរតួនាទីក្នុងការរំលាយអាហារ និងកម្ចាត់ជាតិពុលតាមរយៈរបបអាហារដែលអ្នកទទួលទានរាល់ថ្ងៃ។ ក៏ប៉ុន្តែមិនមែនថ្លើមរបស់មនុស្សម្នាក់ៗសុទ្ធតែមានសុខភាពល្អដូចគ្នានោះទេ មានខ្លះអាចខ្លាំង ខ្លះអាចខ្សោយ គឺអាស្រ័យទៅលើស្ថានភាព និងទម្លាប់នៃការរស់នៅ។ ដូច្នេះហើយទើបលោកវេជ្ជបណ្ឌិត Liu Hao ជាព្រឹទ្ធបុរសផ្នែកឱសថនៃមន្ទីរពេទ្យ People’s Hospital No. 2 ខេត្តក្វាងទុង ប្រទេសចិន បានកត់សម្គាល់ថា មានមនុស្ស៤ក្រុម គួរតែយកចិត្តទុកដាក់ចំពោះការថែរក្សាថ្លើមជាពិសេស បើពុំដូច្នោះទេអាចជួបផលលំបាកធ្ងន់ធ្ងរ។
១.មនុស្សដែលមានជំងឺក្រពេញទីរ៉ូអ៊ីត
មនុស្សដែលមានជំងឺក្រពេញទីរ៉ូអ៊ីត អាចបណ្តោលឲ្យរំខានអារម្មណ៍ ឆាប់ខឹង និងមួរម៉ៅច្រើន។ ការខឹងនេះហើយដែលជាមូលហេតុនាំឲ្យប៉ះពាល់ដល់មុខងាររំលាយអាហាររបស់ថ្លើម ហើយអាចធ្វើឲ្យថ្លើមជួបផលលំបាក់កាន់តែធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ ដូច្នេះអ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត គួរតែចេះធ្វើការសម្របខ្លួនឲ្យបានល្អ ដើម្បីរក្សាតុល្យភាពនៃថ្លើមឡើងវិញ។
២.អ្នកដែលមានសម្ពាធឈាមខ្ពស់ ឧស្សាហ៍វិលមុខ
ប្រសិនបើមុខងាររំលាយអាហាររបស់ថ្លើមត្រូវបានបំផ្លាញ វាអាចផលប៉ះពាល់ជាក់ស្តែងទៅលើសម្ពាធឈាមនៅក្នុងរាងកាយ ហើយធ្វើឲ្យអ្នកឧស្សាហ៍វិលមុខ។ ដូច្នេះ ចំពោះអ្នកដែលជួបបញ្ហាទាំងពីរចំណុចនេះ គួរតែយកចិត្តទុកដាក់ចំពោះការថែរក្សាថ្លើមឡើងវិញ។
៣.មនុស្សដែលមានជំងឺគេមិនលក់
ការកើនឡើងកម្តៅនៅក្នុងថ្លើម ឬជំងឺថ្លើម អាចបណ្តោលឲ្យអ្នកកើតជំងឺគេងមិនលក់។ ការគេងមិនលក់រយៈពេលយូរ រាងកាយនឹងធ្លាក់ចូលទៅក្នុងសភាពអស់កម្លាំង ហើយបាត់បង់ការចង់ចាំយ៉ាងងាយស្រួល។ យកល្អប្រសិនបើអ្នកដឹងខ្លួនថា កំពុងតែមានជំងឺបែបនេះ គួរតែមានការប្រុងប្រយ័ត្នចំពោះសុខភាពថ្លើមឲ្យមែនទែន។
៤.មនុស្សវ័យកណ្តោល និងចាស់
មនុស្សដែលមានអាយុលើសពី ៤០ឆ្នាំត្រូវគេចាត់ទុកថា មានហានិភ័យវិវត្តទៅរកជំងឺមហារីកថ្លើមខ្ពស់ជាងមនុស្សវ័យក្មេង។ ហេតុនេះហើយ បើអ្នកកំពុងតែស្ថិតនៅក្នុងវ័យនេះគួរតែយកចិត្តទុកដាក់ចំពោះការរក្សាសរីរាង្គថ្លើមឲ្យមានសុខភាពល្អ៕
ប្រភព៖ soha
មតិយោបល់