ព័ត៌មានសុខភាព

ក្រូចឆ្មា លាយជាមួយរមៀត មុខជាំប្រតាកនឹងបាត់ទៅវិញយ៉ាងឆាប់

បរទេសៈ ការប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យ, ភាពតានតឹង, ភាពចាស់ជរា, ការមានផ្ទៃពោះ.ល. ជាមូលហេតុដែលធ្វើឲ្យស្បែកឡើងអាចម៍រុយ និងស្នាមខ្មៅប្រតាក។ បញ្ហាសម្រស់មួយនេះមិនមែនកើតតែស្រីៗនោះទេ សូម្បីតែបុរសក៏កើតមានដូចគ្នាដែរ។

ប៉ុន្តែកុំព្រួយ មានសំណង់ធម្មជាតិពីរមុខអាចជួយអ្នកបាន ព្រោះវាមានគុណសម្បត្តិប្រឆាំងនឹងការរលាក ហើយធ្វើឲ្យស្បែកភ្លឺថ្លាឡើងវិញយ៉ាងឆាប់រហ័ស។

របស់ដែលត្រូវការ៖
– រមៀត
– ទឹកក្រូចឆ្មា

ការអនុវត្ត៖
លាយទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ ជាមួយនឹងម្សៅរមៀត ១ស្លាបព្រាកាហ្វេស្មើ។ អនុវត្តល្បាយនេះត្រង់កន្លែងដែលរងនូវផលប៉ះពាល់ បន្ទាប់មកទុកឲ្យបានចំនួន ១៥នាទី ទើបលាងសម្អាតចេញ។

អ្នកត្រូវអនុវត្តវិធីនេះឲ្យបាន ១-២ ដងក្នុងមួយថ្ងៃ រហូតដល់ឃើញលទ្ធផលវិជ្ជមាន។ តែក្នុងអំឡុងពេលប្រើល្បាយនេះ អ្នកមិនត្រូវប៉ះពាល់នឹងពន្លឺព្រះអាទិត្យឡើយ៕

hyperpigmentation

មតិយោបល់