ព័ត៌មានសុខភាព

ស្វែងយល់ទាំងអស់គ្នា ដើម្បីជៀសផុតពីជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បា គឺជាជំងឺដ៏គ្រោះថ្នាក់ខ្លាំងបំផុតដែលអាចឆក់យកជីវិតមនុស្សបានភ្លាមៗ ហើយបច្ចុប្បន្ននេះមានជនរងគ្រោះដែលស្លាប់ដោយសារជំងឺនេះជាច្រើនណាស់ ក្នុងមួយឆ្នាំៗ។ អំឡុងពេលកើតជំងឺដាច់សរសៃឈាមខួរក្បាល អ្នកជំងឺអាចនឹងបាត់បង់កោសិកាប្រសាទ (neurons) ប្រមាណជា ២លាន ក្នុងមួយនាទី។

ទាំងនេះ គឺជារោគសញ្ញាចម្បងនៃជំងឺដាច់សរសៃឈាមខួរក្បាល៖
– ស្ពឹកមុខមួយរំពេច, ដៃ, ជើង, ឬក៏មួយចំហៀងខ្លួន
– មានសភាពភាំងមួយរំពេច, និយាយត្រដិត
– មានបញ្ហាភ្នែកធ្វេរដង, ងងឹងមើលមិនច្បាស់
– វិលមុខ, បាត់បង់តុល្យភាពក្នុងការគ្រប់គ្រងខ្លួនឯង, លំបាកក្នុងការដើរ

ដូច្នោះ ប្រសិនបើអ្នកសង្កេតឃើញចំណុចណាមួយកើតឡើងលើខ្លួនរបស់អ្នក ត្រូវប្រញាប់ទៅមន្ទើរពេទ្យភ្លាម។

តើមានវិធីអ្វី ដើម្បីបង្ការជំងឺដាច់សរសៃឈាមខួរក្បាល?

មានតែអាហាររូបត្ថម្ភប៉ុណ្ណោះ ដែលជាវិធីដ៏ល្អបំផុតក្នុងការបង្ហារជំងឺដាច់សរសៃឈាមខួរក្បាល, គាំងបេះដូង និងជំងឺផ្សេងៗទៀតបាន។

នេះមានន័យថា ប្រសិនបើអ្នកបរិភោគអាហារដែលសម្បូរសារធាតុចិញ្ចឹម កម្រិតជាតិខ្លាញ់ក្នុងឈាមត្រូវបានកាត់បន្ថយ ដូច្នេះការរាំងស្ទះសរសៃឈាមក៏មិនកើតមានដែរ។ ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានអាហារខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ ខ្លាញ់ក្នុងឈាមនឹងកើនឡើង បណ្តោលឲ្យស្ទះសរសៃឈាម ហើយជំងឺទាំងនេះនឹងកើតមានឡើងដែរ។

រឿងសំខាន់មួយទៀត អ្នកត្រូវផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅរួមមាន កាត់បន្ថយការទទួលទានគ្រឿងស្រវឹង, ជក់បារី និងជៀសឲ្យឆ្ងាយពីរបបអាហារដែលគ្មានផាសុខភាព ទើបអ្នកអាចរស់នៅបានយូរអង្វែងបាន៕

avoid-stroke

មតិយោបល់