ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ កំពុងមានចំណាប់អារម្មណ៍ក្នុងការទិញយន្តហោះចម្បាំង F-35 ជាច្រើនគ្រឿង ពីសំណាក់ក្រុមហ៊ុន Lockheed Martin របស់អាមេរិក ដែលវាអាចហោះឡើងក្នុងរយៈចម្ងាយខ្លី និងអាចចុះចតបញ្ឈរ STOVL បានលើនាវាចម្បាំងផងដែរ។
កាលពីឆ្នាំ ២០១១ ជប៉ុនធ្លាប់បានប្រកាសទិញយន្តហោះ F-35A ចំនួន ៤២ គ្រឿង ដែលត្រូវបានផលិតភាគច្រើន ដោយក្រុមហ៊ុនក្នុងស្រុកតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់យន្តហោះ F-35 ដែលជប៉ុន ត្រូវទិញពីក្រុមហ៊ុន Lockheed Martin នោះ គឺបានរចនាឡើងដើម្បីធ្វើប្រតិបត្តិការចេញពីមូលដ្ឋានលំបាកៗ នៅក្បែរតំបន់ប្រយុទ្ធជួរមុខ ក្នុងនោះវាក៏អាចហោះហើរ ព្រមទាំងចុះចតនៅលើផ្លូវវែងត្រង់មូលដ្ឋានទ័ពសំខាន់ៗផងដែរ។
សូមជំរាបថា ការពង្រឹងកម្លាំងយោធាជប៉ុន នៅពេលនេះ បានធ្វើឡើងខណៈដែលចិន បានបង្កើនការចំណាយយោធាលើវិស័យខ្លួន រហូតដល់ទៅ ១៥០ ពាន់លានដុល្លារ ហើយក៏ចំពេលប្រទេសទាំងពីរ កំពុងមានបញ្ហាជម្លោះដែនទឹក ជាមួយគ្នាផងដែរ៕
មតិយោបល់