ព័ត៌មានសុខភាព

កើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ អាចបណ្តោលឲ្យកូនកើតមិនគ្រប់ខែ

អ្នកដែលកើតជំងឺទឹកនោមផ្អែម ក្នុងអំឡុងពេលមានផ្ទៃពោះ អាចនាំឲ្យមានផលវិបាកដែលជះឥទ្ធិពលដល់ការលូតលាស់របស់ទារក ហើយអាចបណ្តោលឲ្យទារកត្រូវប្រឈមនឹងករណីកើតមិនគ្រប់ខែថែមទៀត។

ទម្លាប់រស់នៅពោរពេញទៅដោយភាពតានតឹង អាយុ ការទទួលអាហារគ្មានផាសុខភាព និងប្រវត្តិគ្រួសារ គឺជាកត្តាចម្បងដែលធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យនៃជំងឺទឹកនោមផ្អែម អំឡុងពេលមានផ្ទៃពោះ។ នៅពេលកើតជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករនៅក្នុងឈាមនឹងមានការប្រែប្រួល នេះគឺជាផលវិបាកដ៏ធំមួយដែលធ្វើឲ្យកូនកើតមិនគ្រប់ខែ។ គួរបញ្ជាក់ផងដែរថា ស្ត្រីដែលមានកូនច្រើនអាចមានជំងឺទឹកនោមផ្អែម ដោយសារតែរាងកាយរបស់ពួកគេស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ។

លោកវេជ្ជបណ្ឌិត Vimee Bindra អ្នកឯកទេសផ្នែករោគស្ត្រី និងផ្លូវភេទ បានពន្យល់ថា ស្ត្រីដែលកើតជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យកូនកើតមិនគ្រប់ខែ។ មិនត្រឹមតែប៉ុណ្ណោះ ការកើតជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យកូនស្លាប់ក្នុងផ្ទៃក៏មានដែរ។

តើទារកដែលបង្កកំណើតក្នុងផ្ទៃម្តាយដែលមានជំងឺទឹកនោមផ្អែម អាចមានសុខភាពល្អដែឬទេ?
ទោះបីជាម្តាយកើតជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ ក៏អាចការពារកូនឲ្យមានសុខភាពល្អបានដែរ ដោយការទទួលទានរបបអាហារមានផាសុខភាព និងប្តូរទម្លាប់ក្នុងការរស់នៅដែលគ្មានភាពតានតឹង។ ម្យ៉ាងវិញទៀតដើម្បីកាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះ អ្នកម្តាយគ្រប់រូបគួរតែព្យាយាមគ្រប់គ្រងទម្ងន់របស់ខ្លួនឲ្យបានល្អផងដែរ៕

ប្រភព៖ thehealthsite

មតិយោបល់