ព័ត៌មានសុខភាព

វិធីពន្យាពេលកុំឲ្យឆាប់ចេញទឹកកាមលឿនពេក

មានមនុស្សប្រុសជាច្រើនណាស់មិនអាចបំពេញសេចកី្តសុខរបស់ដៃគូឲ្យឈានដល់ចំណុចកំពូលបានស្កប់ស្កល់ឡើយ ដោយសារតែបញ្ហាឆាប់ចេញទឹកកាមលឿនពេក។ មូលហេតុនេះហើយ ទើបធ្វើឲ្យបុរសមួយចំនួនទៅរកគ្រូពេទ្យដោយស្ងាត់ៗ តែនៅមិនអាចទទួលបានលទ្ធផលដូចបំណងប្រាថ្នាដដែល។ ប៉ុន្តែអ្នកស្រាវជា្រវបានរកឃើញថា លំហាត់សាច់ដុំត្រគាគ អាចជួយអ្នកឲ្យគ្រប់គ្រងការបញ្ចេញទឹកកាមបានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីធ្វើលំហាត់សាច់ដុំត្រគាគឲ្យមានប្រសិទ្ធភាព ត្រូវអនុវត្តន៍តាមវិធីងាយៗដូចខាងក្រោមនេះ៖

ជំហានទី១៖
ផ្តេកខ្លួនលើកន្លែងរាបស្មើ រួចបញ្ឈរជង្គង់ទៅលើ ហើយលាតដៃឲ្យត្រង់ជារាងអក្សរ V។

ជំហានទី២៖
ខំប្រឹងពើងក្បាលពោះទៅលើ រួចទប់វាឲ្យបាន២០ទៅ៣០វិនាទីម្តង។

សូមព្យាយាមអនុវត្តតាមវិធីខាងលើនេះឲ្យបានចំនួនចាប់ពី ១៥ ទៅ ២០នាទីជារៀងរាល់ថ្ងៃ។

តែទោះជាយ៉ាងណាក៏ដោយ ដើម្បីឲ្យឆាប់ទទួលបានផលអ្នកត្រូវបោះបង់ទម្លាប់សេពគ្រឿងស្រវឹង ជក់បារី ឬជក់ថ្នាំញៀនឲ្យបាន៕

មតិយោបល់