ការស្រាវជ្រាវថ្មីមួយបានអះអាងថា កូនស្រីដែលប្រសូតចេញពីអ្នកម្តាយដែលធាត់ជ្រុល និងកើតជំងឺទឹកនោមផ្អែម ក្នុងអំឡុងពេលមានផ្ទៃពោះ អាចប្រឈមនឹងហានិភ័យសុខភាពពេលធំពេញវ័យ។
ក្នុងករណីមួយចំនួន កូនស្រីរបស់អ្នកម្តាយដែលមានជំងឺទឹកនោមផ្អែម និងធាត់ជ្រុលក្នុងអំឡុងពេលមានផ្ទៃពោះ អាចដុះរោមនៅតំបន់សាធារណៈ ឆាប់រហ័សជាងក្មេងស្រីដទៃទៀតដែលកើតចេញពីពោះម្តាយមិនមានជំងឺទឹកនោមផ្អែម ឬធាត់ពេលមានផ្ទៃពោះ។
ជាពិសេស ក្មេងស្រីអាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២, ធាត់, ជំងឺមហារីក និងជំងឺក្រពេញអូវែ។
ដូច្នេះស្ត្រីដែលគ្រោងមានផ្ទៃពោះ គួរចាត់វិធានការថែរក្សារាងកុំឲ្យធាត់ពេក ដើម្បីធានាដល់ផាសុខភាពរបស់កូន។
បន្ទាប់ពីការសិក្សាទៅលើអ្នកម្តាយជាង ៤០០នាក់ដែលមានជាតិសាសន៍ផ្សេងៗគ្នា អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ និងជំងឺធាត់ អាចប៉ះពាល់ដល់កូនស្រីនៅពេលធំពេញវ័យ៕
មតិយោបល់