ព័ត៌មានសុខភាព

៥សញ្ញាដ៏មានគ្រោះថ្នាក់ អាចសម្លាប់អ្នកក្នុងមួយពព្រិចភ្នែក

ជំងឺបេះដូង ត្រូវបានគេចាត់ទុកជាឃាតករឃាតករដែលអាចឆក់យកជីវិតលឿនជាងជំងឺមហារីកទៅទៀត ប៉ុន្តែការរកឃើញរោគសញ្ញាដំបូងរបស់វាអាចជួយសង្គ្រោះឲ្យរួចផុតពីសេចក្តីស្លាប់បាន។

បើយោងតាមបណ្តោញសុខភាពសារធារណ: Public Health Network ហៅកាត់ថា (NHS) បានបង្ហាញថា ជំងឺបេះដូង ជាញឹកញាប់កើតឡើងនៅពេលដែលសាច់ដុំបេះដូងមានភាពទន់ខ្សោយមិនអាចបូមឈាមបញ្ចូនទៅផ្នែកផ្សេងៗនៃរាងកាយបាន។

ទោះជាយ៉ាងណាមានមនុស្សប្រហែលជា ៩០០,០០០នាក់ បានទទួលរងពីជំងឺខ្សោយបេះដូងនៅក្នុងចក្រភពអង់គ្លេស ចំពោះមនុស្សវ័យកណ្តោល ឬមនុស្សចាស់។ កត្តាដែលបណ្តោលឲ្យកើតជំងឺខ្សោយបេះដូងរួមមាន ជំងឺសរសៃឈាម សម្ពាធឈាមឡើងខ្ពស់ បញ្ហាចង្វាក់បេះដូងនិងជំងឺសាច់ដុំបេះដូង។ ម្យ៉ាងទៀត ភាពស្លេកស្លាំង ការផឹកស្រាច្រើនហួសប្រមាណ និងការសម្ពាធឈាមខ្ពស់នៅក្នុងសួត ក៏អាចបង្កឲ្យមានបញ្ហានេះដែរ។

ដូច្នេះហើយ ដើម្បីសង្គ្រោះជីវិតឲ្យរួចផុតពីសេចក្តីស្លាប់ដោយសារតែជំងឺបេះដូង អ្នកគួរតែចេះសង្កេតមើលរោគសញ្ញាដូចខាងក្រោម៖

១.ពិបាកដកដង្ហើម
ការដកដង្ហើមខ្លីៗ ជារឿយៗកើតឡើងក្នុងអំឡុងពេលសកម្មភាពធម្មតា បើទោះបីជាអ្នកមានការសម្រាក ឬគេងគ្រប់គ្រាន់ក៏ដោយ។ មូលហេតុដោយសារតែលំហូរឈាមលើសទៅសួតច្រាលមកកាន់បេះដូងវិញ ព្រោះបេះដូងមិនអាចរក្សាការផ្គត់ផ្គង់ឈាមបានត្រឹមត្រូវ។ ការរក្សាសារធាតុរាវនៅក្នុងសួត ជាដើមហេតុដែលធ្វើឲ្យអ្នកពិបាកដកដង្ហើម ជាពិសេសក្នុងពេលគេង។

២.អស់កម្លាំង
នៅពេលបេះដូងមិនអាចបញ្ជូនឈាមគ្រប់គ្រាន់ទៅកាន់សរីរាង្គផ្សេងៗបាននោះទេ អ្នកនឹងមានអារម្មណ៍អស់កម្លាំង។ មនុស្សដែលមានជំងឺខ្សោយបេះដូង ច្រើនតែមានការលំបាកធ្វើសកម្មភាព ព្រោះពួកគេងាយនឹងអស់កម្លាំង និងពិបាកដកដង្ហើម។

៣.ហើមជើង និងកជើង
នៅពេលដែល បេះដូង មិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីបូមឈាមត្រឡប់មកពីអវយវ:វិញ វានឹងបង្កឲ្យមានអាការហើមជើង កជើង ភ្លៅ និងពោះ។ សញ្ញានេះងាយស្រួលក្នុងការរកមើល ព្រោះសារធាតុរាងធ្វើឲ្យស្បែកជើងឡើងតឹងណែន ហើយឡើងទម្ងន់លឿនផងដែរ។

៤.ចង្វាកបេះដូងលោតលឿន
ប្រសិនបើបេះដូងរបស់អ្នកឧស្សាហ៍លោតខុសប្រក្រតី ហើយអមទៅដោយភាពអស់កម្លាំង វិលមុខ នឹងដង្ហើមខ្លី ជាភស្តុតាងបញ្ជាក់ថា អ្នកកំពុងតែកើតជំងឺបេះដូង ឬខ្សោយបេះដូង។

បញ្ហាខ្សោយបេះដូង នឹងកាត់បន្ថយលទ្ធភាពបូមឈាមទៅកាន់សរីរាង្គទាំងអស់នៅក្នុងខ្លួន។ ដើម្បីតបស្នងខ្វះអុកស៊ីសែន និងផ្តល់សារធាតុចិញ្ចឹមដល់កោសិកា ពេលខ្លះបេះដូង នឹងលោតញាប់បណ្តោលឲ្យឈឺទ្រូង។

៥.ការឡើងទម្ងន់
ជារឿយៗ រោគសញ្ញានៃជំងឺខ្សោយបេះដូង អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ដែលអាចធ្វើឲ្យការរំលាយមិនបានល្អ ឬមានអារម្មណ៍ក្រហាយទ្រូង។ មិនតែប៉ុណ្ណោះ មនុស្សមួយចំនួនអាចមានការលើសទម្ងន់ភ្លាមៗប្រហែលជា ២ទៅ៣ផោនក្នុងមួយសប្តាហ៍។ ជាការពិតណាស់ បញ្ហាខ្សោយបេះដូងមានការផ្សារភ្ជាប់ជាមួយនឹងការឡើងទម្ងន់លឿន ដោយសារតែការញ៉ាំច្រើនពេក។

ជំងឺខ្សោយបេះដូង មិនអាចព្យាបាលបានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងបាន ដោយផ្លាស់ប្តូររបៀបរស់នៅ និងឧស្សាហ៍ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់៕

ប្រភព៖ soha

មតិយោបល់