តើការនិយាយ ឬចាក់តន្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ ទារកអាចស្តាប់ឮដែរឬទេ? បើយោងតាមការសិក្សាមួយដែលបានធ្វើឡើងដោយលាកលវិទ្យាល័យ Helsinki នៃប្រទេសហ្វាំងឡង់ ដែលផ្តោតសំខាន់ទៅលើស្ត្រីមានផ្ទៃពោះចំនួន ៣៣នាក់ បានរកឃើញថា ខួរក្បាលរបស់ទារកមានប្រតិកម្មឆ្លើយតបទៅនឹងសំលេង ដែលពួកគេឮខណៈដែលកំពុងអភិវឌ្ឍក្នុងស្បូន។
ក្រុមអ្នកស្រាវជ្រាវបានចាក់បទភ្លេងដដែលៗចាប់ផ្តើមតាំងពីសប្តាហ៍ទៅ ២៩នៃការមានផ្ទៃពោះរហូតដល់ថ្ងៃកើត។ នៅពេលដែលសំលេងដូចគ្នានេះត្រូវបានគេចាក់ម្តងទៀតពេលកុមារកើតមក ពេលនោះខួរក្បាលរបស់ពួកគេមានប្រតិកម្មយ៉ាងខ្លាំង បើធៀបទៅនឹងកុមារដែលមិនធ្លាប់ស្តាប់តន្ត្រីពីមុនមក។
នេះហើយជាភស្តុកតាងដែលបង្ហាញថា ទារកអាចស្តាប់ឮ និងចង់ចាំនូវអ្វីដែលបានកើតឡើងនៅពេលពួកគេកំពុងតែអភិវឌ្ឍក្នុងផ្ទៃ។ មិនតែប៉ុណ្ណោះអ្នកស្រាវជ្រាវសង្ឈឹមថា ការសិក្សានេះនឹងជួយឲ្យពួកគេយល់ច្បាស់ពីដំណើរការនៃមុខងារខួរក្បាល ជាមួយនឹងការស្តាប់ភាសា របស់ទារកកាន់តែស៊ីជម្រៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?time_continue=6&v=Bjrj127NnbE
ប្រភព៖ pregnancyvideo
មតិយោបល់