បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ ដែលកំពុងតែជួបបញ្ហាគ្រួសក្នុងតម្រងនោម ប៉ុន្តែពួកគេមិនដឹងពីរោគសញ្ញាដំបូងឡើយ លុះត្រាតែគ្រួសមានទំហំធំ ហើយឈឺចុកចាប់ខ្លាំងទើបទៅរកពេទ្យ។ នេះហើយជាមូលហេតុដែលធ្វើឲ្យជំងឺពិបាកក្នុងការព្យាបាល ឬត្រូវចំណាយប្រាក់ច្រើនដើម្បីធ្វើការវះកាត់។
ទោះជាយ៉ាងណា ប្រសិនបើអ្នកដឹងពីរោគសញ្ញាដំបូងរបស់វា គឺអាចទប់ស្តាត់មិនឲ្យមានសភាពធ្ងន់ធ្ងរបាន ដោយកាត់បន្ថយការទទួលទានអាហារ៥ប្រភេទ។
ប៉េងប៉ោះ
ប៉េងបោះត្រូវបានគេចាត់ទុកថា ជាបន្លែដ៏ឆ្ងាញ់ពិសារ ហើយសម្បូរសារធាតុចិញ្ចឹមដែលរាងកាយត្រូវការរាល់ថ្ងៃ។ ក៏ប៉ុន្តែវាមានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា oxalate ដែលអាចធ្វើឲ្យត្រងនោមរបស់អ្នកកាន់តែមានស្ថានភាពធ្ងន់ធ្ងរទៅៗ។ ដូច្នេះ សម្រាប់អ្នកជំងឺទឹកគ្រួសក្នុងតម្រងនោម គួរតែឆ្កឹះយកគ្រាប់ចេញ ហើយទទួលទានតែសាច់បានហើយ។
អាហារសមុទ្រ
ក្រុមគ្រូពេទ្យបានធ្វើការណែនាំឲ្យអ្នកជំងឺគ្រួសក្នុងតម្រងនោម ជៀសវាងឲ្យឆ្ងាយពីអាហារសមុទ្រ សាច់ និងអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន ព្រោះវាសម្បូរទៅដោយសមាសធាតុមួយចំនួនត្រូវបានគេហៅថា purines។ នៅពេលដែលកម្រិតប្រូតេអ៊ីននៅក្នុងរាងកាយឡើងខ្ពស់ វានឹងបង្កើនការផលិតអាស៊ីតអ៊ុយរិច ដែលនាំឲ្យកើតមានដុំគ្រួសកាន់តែច្រើន។
សូដ្យូម ឬអំបិល
អ្នកដែលមានជំងឺគ្រួសក្នុងត្រងនោម គួរតែកាន់បន្ថយការទទួលទានជាតិសូដ្យូម ព្រោះវាអាចធ្វើឲ្យស្ថានភាពជំងឺកាន់តែអាក្រក់ទៅៗ។ ក្នុងមួយថ្ងៃអ្នកគួរតែទទួលទានត្រឹមតែ ២៥០០មីលីក្រាមបានហើយ ចំណែកឯអាហារដែលមានបរិមាណជាតិសូដ្យូមខ្ពស់ដូចជា ដំឡូងបារាំងចៀន ត្រីងៀត អំបិល ឈីស សណ្តែកដី និងអាហារដែវេចខ្ចប់ទាំងអស់។
សូកូឡា
សូកូឡា ក៏សម្បូរទៅដោយសារធាតុ oxalates ដែលត្រូវបានក្រុមគ្រូពេទ្យជាច្រើនណែនាំឲ្យអ្នកជំងឺគ្រួសក្នុងតម្រងនោម ទាំងឡាយគួរជៀសវាង។ សូកូឡា
នៅតែល្អសម្រាប់សុខភាព ប្រសិនបើអ្នទទួលទានម្តងមួយដុំតូចក្នុងមួយសប្តាហ៍ ប៉ុន្តែមិនត្រូវញ៉ាំតាមចំណង់នោះទេ។
តែ
ការទទួលទានតែក្តៅៗមួយពែងជាប្រចាំ ពិតជាល្អខ្លាំងណាស់សម្រាប់មនុស្សទូទៅ។ ក៏ប៉ុន្តែប្រសិនបើអ្នកកំពុងតែមានបញ្ហាគ្រួសក្នុងត្រងនោម វិញនោះ វានឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយគ្រួសនឹងរីកកាន់តែធំឡើងៗ។
មតិយោបល់