ក្រោយពេលបំពេញការងារពេញមួយថ្ងៃ រាងកាយត្រូវការពេលសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីស្តារថាមពលឡើងវិញ។ ក៏ប៉ុន្តែប្រសិនបើរាងកាយសម្រាកមិនបានគ្រប់គ្រាន់វិញនោះ ច្បាស់ជាប៉ះពាល់អវិជ្ជមានទាំងសមត្ថភាពរាងកាយ និងស្មារតីជាពុំខាន។
ខាងក្រោមនេះ ជាអ្វីដែលអ្នកមិនគួរធ្វើក្រោយម៉ោង ៩យប់ ដើម្បីការពារពីផលប៉ះពាល់ផ្សេងៗ៖
១. ញ៉ាំអាហារពេលយប់
ប្រសិនបើអ្នកចង់គេងលក់ស្រួល ជាពិសេសមិនចង់ឡើងទម្ងន់ គួរតែញ៉ាំអាហារឲ្យបានមុនម៉ោង ៩ រយៈពេល ១ម៉ោង។ ដូច្នេះរាងកាយនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការរំលាយអាហារ និងដុតបំផ្លាញ់កាឡូរីដែលលើស។
២. ទទួលទានកាហ្វេ ឬជក់បារី
ជាតិកាហ្វេអ៊ីន និងជាតិនីកូទីន អាចធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធប្រសាទ ពន្លឿនចង្វាក់បេះដូង សម្ពាធឈាមកើនឡើង។ មិនត្រឹមតែប៉ុណ្ណោះ វាអាចធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់អ្នកថែមទៀត។
៣. ស្លៀករឹបតឹងពេក
អ្នកមិនគួរស្លៀករឹបតឹងពេកនៅពេលយប់នោះទេ ព្រោះវាអាចបង្កើនកម្តៅ ធ្វើឲ្យអ្នកគេងមិនលក់ និងដាក់សម្ពាធដល់លំហូរឈាម។ វិធីល្អ អ្នកគួរតែស្លៀកសម្លៀកបំពាក់រលុងៗ ដែលងាយខ្យល់ចេញចូលបានល្អ។
៤. ទទួលទានទឹកដោះគោ
ការទទួលទានទឹកដោះគោមុនពេលចូលគេងភ្លាមៗ អាចធ្វើឲ្យពិបាកដល់ប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យធ្មេញមានបញ្ហា។ មិនតែប៉ុណ្ណោះទឹកដោះគោមានផ្ទុកជាតិ lactose(ជាតិស្ករ) ដែលធ្វើឲ្យស្ទះសរសៃឈាម រួមទាំងគេងឧស្សាហ៍ភ្ញាក់ពាក់កណ្តោយយប់ថែមទៀត។
៥. ប៉ះពាល់ឧបករណ៍អេឡិចត្រូនិច
ក្រោយម៉ោង ៩យប់ ការប៉ះពាល់ជាមួយនឹងពន្លឺពណ៌ខៀវចេញពីឧបករណ៍អេឡិចត្រូនិច អាចរំខានដល់ការគេង ធុញថប់ក្នុងអារម្មណ៍ គេងយល់សប្តិច្រើន។ ហើយផលលំបាក់នៅថ្ងៃបន្ទាប់ គឺងងុយគេង។
៦. ទទួលទានទឹកច្រើនពេក
បន្ទាប់ពីម៉ោង ៩យប់ អ្នកមិនគួរទទួលទានទឹកច្រើនពេកនោះទេ ប្រសិនបើអ្នកមិនចង់ងើបចូលបន្ទប់ទឹកញឹក។ ធ្វើបែបនេះ ដើម្បីការពារមិនឲ្យអាការវិលមុខនៅព្រឹកឡើង ដោយសារតែគុណភាពនៃការគេងមិនបានគ្រប់គ្រាន់។
៧. ងូតទឹក
ក្រោយម៉ោង ៩យប់ អ្នកមិនគួរងូតទឹកឡើយ ជាពិសេសក្នុងរដូវរងារ។ ព្រោះ កាលណារាងកាយរបស់មានសីតុណ្ហធ្លាក់ចុះក្រោមធម្មតា គឺងាយប្រឈមនឹងជំងឺផ្សេងៗ៕
មតិយោបល់