ព័ត៌មានសុខភាព

គួរស្វែងយល់! តើអ្នកជំងឺទឹកនោមផ្អែម អាចផឹកទឹកដូងបានទេ?

ទឹកដូង ត្រូវបានគេចាត់ទុកជាភេសជ្ជៈធម្មជាតិ ដែលសម្បូរទៅដោយអេឡិចត្រូលីត្រ ប៉ូតាស្យូម និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ មនុស្សជាច្រើនជឿជាក់ថា ភេសជ្ជៈនេះល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាមានផ្ទុកកាឡូរីទាប គ្មានជាតិស្ករសប្បនិម្មិត និងមានជាតិសរសៃខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រជឿថា អ្នកជំងឺទឹកនោមផ្អែម អាចទទួលទានទឹកដូងខ្លះ ប្រសិនបើជាតិស្ករក្នុងឈាមត្រូវបានគ្រប់គ្រងល្អ ប៉ុន្តែអ្នកមិត្រូវទទួលទានរាល់ថ្ងៃនោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវដឹងថា ទកដូងក៏មានផ្ទុកជាតិស្ករដែរ ប្រសិនបើជាតិស្ករក្នុងឈាមអ្នកជំងឺទឹកនោមផ្អែម មិនអាចគ្រប់គ្រងបានទេ វានឹងបង្កគ្រោះថ្នាក់។ ហេតុនេះ អ្នកគួរតែ ពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកចំណីអាហារ បើអ្នកឃ្លានទឹកដូង។

ជាពិសេស អ្នកជំងឺទឹកនោមផ្អែម ដែលឈឺតម្រនោមរ៉ាំរ៉ៃ គួរតែជៀសវាងទឹកដូង ព្រោះវាមានផ្ទុកប៉ូតាស្យូមខ្ពស់ ដែលអាចបង្កឲ្យអន្តរាយដល់តម្រងនោមកាន់តែខ្លាំង។

ដូច្នេះ ការផឹកទឹកដូងយ៉ាងទៀងទាត់អាចជាការគំរាមកំហែងដល់អាយុជីវិតចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលមានមុខងារតម្រងនោមមិនប្រក្រតី៕

ដកស្រង់ពី៖ soha

មតិយោបល់