ទឹកដូង គឺជាឱសថធម្មជាតិដ៏ល្អបំផុតសម្រាប់សុខភាព ហើយមនុស្សជាច្រើនចូលចិត្តទទួលទានភេជ្ជៈនេះខ្លាំងណាស់ ជាពិសេសនារដូវក្តៅ។ ប៉ុន្តែ ថ្វីបើទឹកដូងមានរសជាតិឆ្ងាញ់ពិសារយ៉ាងណាក៏ដោយ អ្នកក៏គួរតែដឹងថា ពេលណាដែលគួរទទួលទាន ហើយពេលណាមិនគួរទទួលទានដែរ ពុំដូច្នោះទេវានឹងបង្កផលអវិជ្ជមានដល់សុខភាពកាន់តែខ្លាំង។

ពេលវេលាចាំបាច់ដែលអ្នកគួរតែទទួលទានទឹកដូងឲ្យបានច្រើនៈ
១.ពេលអស់កម្លាំង
បន្ទាប់ពីធ្វើការបញ្ចេញញើស អ្នកច្បាស់ជាអស់កម្លាំងកំហែងជាពុំខាន ប៉ុន្តែ ទឹកដូង មានផ្ទុកសារធាតុប៉ូតាស្យូម ដែលអាចជួយស្តារថាមពលត្រលប់មកវិញ ព្រោះជាតិស្កររបស់វាអាចជួយឲ្យរាងកាយស្រូបបានយ៉ាងឆាប់រហ័ស។
២.ពេលកើតជំងឺរាគរូស
បញ្ហារាគរូស អាចបណ្តោលឲ្យអ្នកបាត់បង់ជាតិទឹក ព្រមទាំងសារធាតុរ៉ែយ៉ាងច្រើនពីក្នុងខ្លួន។ តែទឹកដូង អាចជួយទូទាត់តម្រូវការទាំងនេះឡើងវិញយ៉ាងឆាប់បំផុត ហើយវាគ្មានជាតិស្ករដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពឡើយ។
៣.ក្មេងជំទង់
សម្រាប់ក្មេងវ័យជំទង់ដែលមានរាងកាយកំពុងតែរីកលូតលាស់ គួរទទួលទានទឹកដូងឲ្យបានទៀងទាត់ ព្រោះវាអាចជួយបង្កើនការចង់បានល្អ ហើយជួយឲ្យស្បែកមានសុខភាពល្អ និងបង្កោររោគមុនថែមទៀត។
៤.ពេលមានសម្ពាធឈាមទាប
ដោយសារតែទឹកដូង មានផ្ទុកសារធាតុប៉ូតាស្យូមច្រើន ធ្វើឲ្យវាមានសត្ថភាពជួយបង្កើនការផលិតកោសិកាឈាម និងជួយជំរុញឲ្យកម្រិតសម្ពាធឈាមដំណើរការធម្មតាវិញ។
៥.ពេលកើតជំងឺគ្រុនក្តៅ
ទឹកដូង មានសារធាតុត្រជាកដែលអាចជួយដោះស្រាយបញ្ហាគ្រុនក្តៅឲ្យឆាប់ជាសះស្បើយ។ មិនតែប៉ុណ្ណោះ វាមានផ្ទុកអាស៊ីតឡាក់ទិច (lactic) ដែលអាចជួយប្រឆាំងនឹងការឆ្លងមេរោគយ៉ាងពូកែ។
ពេលដែលអ្នកគួរជៀសវាង ទឹកដូង ព្រោះវាអាចបង្កឲ្យមានផលអវិជ្ជមានកាន់តែខ្លាំងៈ
១.ពេលមានជំងឺជំងឺតម្រងនោមយ៉ាប់យ៉ឺនៈ ទឹកដូងគឺជាថ្នាំបញ្ចុះ ប្រសិនបើអ្នកទទួលទានច្រើនរាងកាយនឹងខ្វះជាតិទឹកកាន់តែខ្លាំង។
២.ពេលមានបញ្ហាចង្វាក់បេះដូងៈ ទឹកដូង គឺជាប្រភពនៃសារធាតុប៉ូតាស្យូម តែប្រសិនបើអ្នកទទួលទានច្រើន នឹងបង្កឲ្យមានបញ្ហាដល់បេះដូង។ ហេតុនេះហើយ អ្នកជំងឺគួរតែផ្អាកទទួលទានទឹកដូងមួយរយៈ រហូតដល់ជំងឺបានធូរស្រាល៕
ប្រភពៈ rak sukapap
មតិយោបល់