ព័ត៌មានសុខភាព

ហេតុផលធំៗ៤យ៉ាង ដែលអ្នកគួរតែទទទួលទានមង្ឃុតឲ្យបានញឹកញាប់

មង្ឃុត មិនត្រឹមតែជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់គួរឲ្យចង់ទទួលទានប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកសារធាតុសំខាន់ៗ និងអង់ស៊ីម ដែលមានឥទ្ធិពលក្នុងការព្យាបាលជំងឺជាច្រើនមុខ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មង្ឃុតមានផ្ទុកកាល់ស្យូម ប៉ូតាស្យូម ជាតិសរសៃ ជាពិសេសវីតាមីន៨១ប្រភេទផ្សេងៗគ្នា ដែលធ្វើឲ្យវាក្លាយទៅជាផ្លែឈើមួយប្រភេទដ៏មានគុណប្រយោជន៍បំផុតចំពោះសុខភាព។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗ៤យ៉ាង ដែលបានមកពីការទទួលទានផ្លែមង្ឃុតជាប្រចាំៈ

បង្ការ និងព្យាបាលជំងឺមហារីក
មង្ឃុត ត្រូវបានគេរកឃើញថា មានសមត្ថភាពរារាំងការរីកលូតលាស់នៃកោសិកាមហារីកឈាម មហារីកសួត មហារីកថ្លើម និងមហារីកពោះវៀនធំ។ ដូច្នេះ អ្នកគួរតែព្យាយាមទទួលទានផ្លែឈើមួយប្រភេទនេះឲ្យបានញឹកញាប់។

បង្ការជំងឺបេះដូង
ជំងឺបេះដូង និងជំងឺសរសៃឈាមអាក់ទែ កើតឡើងដោយសារតែសរសៃឈាមនៅជុំវិញបេះដូងបាត់បង់ភាពបត់បែន។ ប៉ុន្តែ ផ្លែមង្ឃុត អាចជួយស្តារសរសៃឈាមឲ្យមានសុខភាពល្អឡើងវិញបាន ដោយសារតែវា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើនលើសលប់។

ព្យាបាលជំងឺហឺត
ជំងឺហឺត ត្រូវបានគេចាត់ទុកជាជំងឺធ្ងន់ធ្ងរបំផុត ព្រោះវាអាចធ្វើឲ្យខូចខាតដល់ប្រព័ន្ធផ្លូវដង្ហើម។ ទោះជាយ៉ាងណា មង្ឃុតអាចព្យាបាលជំងឺនេះបាន ដោយសារតែវាអាចទប់ទល់នឹងការឆ្លងមេរោគ រួមទាំងបញ្ហាអាឡែស៊ីផងដែរ។

កាត់បន្ថយកូឡេស្តេរ៉ុល
កាលណាកូលេស្តេរ៉ុលកើនឡើងច្រើនពេក វានឹងតោងជាប់នៅតាមជញ្ជាំងនៃសរសៃឈាម ហើយប្រសិនបើអ្នកទុកយូរនឹងបង្កឲ្យស្ទះសរសៃឈាមជាពុំខាន។ ប៉ុន្តែ បញ្ហាមួយនេះអាចដោះស្រាយបាន ដោយគ្រាន់តែអ្នកទទួលទានមង្ឃុតជាប្រចាំ។

ថ្វីត្បិតតែមង្ឃុត ជាផ្លែឈើដ៏ល្អសម្រាប់សុខភាពក៏ដោយ អ្នកកុំញ៉ាំច្រើនពេក ព្រោះវាអាចធ្វើឲ្យមានបញ្ហាប្រតិកម្មអាឡែស៊ីតិចតួច ដូចជា កន្ទួល រមាស់ រលាកស្បែក ហើម ជាពិសេសសម្រាប់អ្នកដែលមានស្បែកងាយនឹងប្រតិកម្មស្រាប់។

មតិយោបល់