នៅពេលដែលប្រពន្ធរបស់អ្នកចង់បានកូន ក្នុងនាមអ្នកជាស្វាមី តើគួរធ្វើដូចម្តេច? ក្រៅពីការរួមភេទក្រោយវដ្តរដូវ អ្នកត្រូវធ្វើជៀសវាងរឿងមួយចំនួនទៀត ដើម្បីឲ្យមានសុខភាពល្អ។ ព្រោះសុខភាពមនុស្សប្រុស ជាកត្តាដ៏សំខាន់សម្រាប់ការបង្កកំណើតដល់កូន។ ដូចច្នេះ ប្រសិនបើអ្នកចង់បានកូនដែរ ត្រូវធ្វើរឿងខាងក្រោមនេះឲ្យបាន៖
ចំណុចទី១.មនុស្សប្រុសគួរតែព្យាយាមរក្សាទម្ងន់ បើទម្ងន់របស់គាត់ឡើងហួសកម្រិត នោះមេជីវិតឈ្មោលនឹងកាន់តែចុះខ្សោយ ដែលជាហេតុធ្វើឲ្យធ្វើគាត់មិនអាចមានកូនបានឡើយ។
ចំណុចទី២.ប្រសិនអ្នកកំពុងជក់បារី អ្នកត្រូវផ្តាច់ទម្លាប់នេះចោលទៅ ព្រោះវាមិនត្រឹមតែបំផ្លាញសួតរបស់អ្នកនោះទេ វាថែមទាំងរារាំងឱកាសនៃការមានកូនទៀតផង។
ចំណុចទី៣.ទាំងបី្តទាំងប្រពន្ធ គួរតែទៅជួបគ្រូពេទ្យពិនិត្យឲ្យដឹងថា មេជីវិតឈ្មោលរបស់បុរស និងសុខភាពរបស់ស្រ្តី ល្អគ្រប់គ្រាន់ដើម្បីមានកូនដែរទេ។ ប្រសិនមានបញ្ហា នោះគ្រូពេទ្យនឹងអាចដោះស្រាយទាន់ពេលវេលា។
ចំណុចទី៤.មិនចំពោះតែបុរសនោះទេ សូម្បីតែមនុស្សស្រីក៏ត្រូវកាត់បន្ថយការទទួលទានកាហ្វេដែរ ដើម្បីបង្កើនសមត្ថភាពបង្កកំណើតកូន។
ចំណុចទី៥.ព្យាយាមធ្វើចិត្តឲ្យសប្បាយៗ ហើយកុំគិតច្រើនឲ្យសោះ ព្រោះបញ្ហាស្ត្រេសជាឧបសគ្គដ៏ធំ សម្រាប់ការមានកូន៕
មតិយោបល់