ពងក្រួចមិនត្រឹមតែមានអត្ថប្រយោជន៍អស្ចារ្យសម្រាប់សុខភាពទូទៅប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យមនុស្សមានអាយុវែងផងដែរ។
ការទទួលទានពងក្រួចអាចជួយបង្កើនកម្លាំងឈាម សម្អាតស្បែក បង្ការភាពស្លេកស្លាំង និងជំនួយដល់ស្ត្រីមានផ្ទៃពោះ។ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ University of Manchester ប្រទេសអងគ្លេស បានណែនាំឲ្យបរិភោគពងក្រួចមួយថ្ងៃ ៥ទៅ៦គ្រាប់ ទាំងនៅក្តៅៗ ទើបអាចស្រូបយកសារធាតុចិញ្ចឹមបាន ១០០ភាគរយ។
ជាធម្មតាពងក្រួចមួយគ្រាប់ទម្ងន់ប្រហែលជា ១០ក្រាម ប៉ុន្តែវាមានតម្លៃអាហាររូបត្ថម្ភខ្ពស់ជាស៊ុតផ្សេងៗទៀត ៣ដង។ លើសពីនេះទៅទៀត ការទទួលទានពងក្រួចជាប្រចាំ អ្នកនឹងទទួបានអត្ថប្រយោជន៍ដូចខាងក្រោមៈ
១.ជួយបង្កើនការចង់ចាំ
សមាសភាពម៉ូលេគុលនៃសារធាតុចិញ្ចឹមនៅក្នុងពងក្រួច អាចឲ្យរាងកាយស្រូបយក និងរំលាយងាយស្រួលជាងស៊ុតមាន់។ ពងក្រួចត្រូវបានគេទទួលស្គាល់ថា (ជាថ្នាំជំនួយខួរក្បាល) ដោយសារតែវាមានផ្ទុកវីតាមីន D កម្រិតខ្ពស់ជាងស៊ុតផ្សេងៗទៀត។
កាលពីមុនអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ University of Manchester បានធ្វើការសិក្សាទៅលើមនុស្សប្រមាណជា ៣០០០នាក់ ដែលរស់នៅក្នុងទីក្រុងចំនួនបីនៅអឺរ៉ុប បានរកឃើញថា អ្នកដែលមានវីតាមីន D ក្នុងរាងកាយកម្រិតខ្ពស់ មានការចង់ចាំ និងសមត្ថភាពក្នុងការគិតល្អប្រសើរជាងអ្នកដទៃទៀត។ ដូច្នេះការទទួលទានពងក្រួចទៀងទាត់ គឺល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ជាពិសេសក្មេងៗតែម្តង។
២.មានកូឡេស្តេរ៉ុលទាប
មនុស្សជាច្រើនភ័យខ្លាចរាងកាយស្រូបយកកូឡេស្តេរ៉ុល ទើបមិនហ៊ានទទួលទានច្រើននោះទេ ជាពិសេសផ្នែកក្រហម។ តែចំពោះពងក្រួចវិញ មិនមានកូឡេស្តេរ៉ុលច្រើនដូចអ្វីដែលពួកគេបានគិតឡើយ។
កូឡេស្តេរ៉ុល និងជាតិខ្លាញ់ផ្សេងៗ ដែលមាននៅក្នុងពងក្រួច អាចរលាយទៅជាសារធាតុរាវ ហើយជ្រាបចូលទៅក្នុងសរសៃឈាម នឹងផ្តល់សារធាតុចិញ្ចឹមទៅឲ្យរាងកាយដោយផ្ទាល់។ ដូច្នេះការទទួលទានពងក្រួចផ្នែកពណ៌ក្រហម មិនបណ្តោលឲ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមកើនឡើងនោះទេ។
៣.ជាអាហារបំប៉នដែលល្អបំផុតសម្រាប់ខួរក្បាល
នៅក្នុងពងក្រួចមានផ្ទុកសារធាតុ lencithin និង cephalin ខ្ពស់ជាងស៊ុតមាន់រហូតដល់ ៣ ទៅ៤ដង។ សារធាតុចិញ្ចឹមទាំងពីរនេះហើយ ដែលសំខាន់សម្រាប់សកម្មភាពខួរក្បាល។ នេះជាមូលហេតុដែលគេចាត់ទុកពងក្រួច ជាអាហារដ៏មានតម្លៃសម្រាប់សិស្សនិស្សិត និងបុគ្គលដែលត្រូវប្រើខួរក្បាលគិតច្រើន។
៤.ការពារភ្នែក
ពងក្រួចមានផ្ទុកវីតាមីន B2 ច្រើនជាងស៊ុតមាន់រហូតដល់ទៅ ២,៥ដង។ ដូច្នេះ ពងក្រួច ត្រូវបានគេចាត់ទុកថា មានប្រសិទ្ធភាពការពារបញ្ហាភ្នែក និងជួយឲ្យភ្នែកភ្លឺច្បាស់។
៥.ល្អប្រសើរសម្រាប់សុខភាពមនុស្សស្រី
ពងក្រួចមានប្រសិទ្ធិភាពខ្លាំងបំផុតក្នុងការគ្រប់គ្រងការមករដូវ និងធ្វើឲ្យស្បែកស្អាត។ លើសពីនេះទៅទៀត ពងក្រួច ជាអាហារដែលអាចជួយការពារកង្វះឈាម មុន និងក្រោយពេលសម្រាលកូន។
បើទោះបីជា ពងក្រួច តូចក៏ពិតមែន ប៉ុន្តែវាជាអាហាររូបត្ថម្ភដ៏ល្អប្រសើរ ដែលអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យអ្នករាល់គ្នាទទួលទានឲ្យបានញឹកញាប់៕
មតិយោបល់