ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ ទុយ ភាព ភេទប្រុស
អាយុ៣៣ឆ្នាំ បានដើរទៅលើកលប រួចក៏ប្រទះឃើញសពបុរសម្នាក់ធ្វើអត្តឃាតចងក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះបានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃ១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចទូកតាណន់ឃ្លងអំពូ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ ឈិត ណារិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះហនុ។
ក្រោយពីទទួលបានពត៌មានពីឈ្មោះទុយ ភាព ភ្លាមៗនោះកម្លាំងបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងបច្ចេកទេសនៃស្នងការខេត្តព្រះសីហនុ ចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យតែម្តង។ ចំណែកសាកសពប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់