ព័ត៌មានជាតិ

អគ្គិភ័យឆេះរោងចាំចម្ការ១ខ្នងអស់ទាំងស្រុង ដោយមិនដឹងមូលហេតុ!..

កំពង់ធំ: មានករណីអគ្គិភ័យឆេះរោងចាំចម្ការ១ខ្នងទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារអស់ទាំងស្រុង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់ នៅថ្ងៃ សុក្រ៣កើត ខែ មាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១៩ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់។

ម្ចាស់ឈ្មោះ លឿង ឆៃហួយ ភេទប្រុស អាយុ៣៧ឆ្នាំ។
ចំពោះករណីឆេះខាងលើ មិនបណ្តាលឲ្យរាលដាលទៅអ្នកជិតខាងនោះទេ។
មូលហេតុ ពុំទាន់ដឹងច្បាស់នោះទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

មតិយោបល់