គ្រឿងស្រវឹង គឺជាភេសជ្ជៈដ៏ពេញនិយមខ្លាំងបំផុតសម្រាប់ការជួបជុំផ្សេងៗ។ ក៏ប៉ុន្តែការទទួលទានគ្រឿងស្រវឹងច្រើនពេកមិនល្អសម្រាប់សុខភាពឡើយ ហើយអាចធ្វើឲ្យអ្នកស្រវឹងលេងដឹងខ្លួន ឬធំក្លិនមាត់អាក្រក់ថែមទៀត។ ដូច្នេះ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកគួរតែទទួលទានផ្លែឈើ៤មុខ។
ក្រូចថ្លុង
បន្ទាប់ពីការទទួលទានគ្រឿងស្រវឹង ក្លិនជាតិស្រានឹងនៅជាប់ក្នុងមាត់ ដែលធ្វើឲ្យអ្នកពិបាកហារស្តីទៅកាន់មនុស្សនៅជុំវិញខ្លួន។ ដើម្បីដោះស្រាយបញ្ហាក្លិនស្រា អ្នកគួរតែទទួលទានក្រូចថ្លុងបន្តិចបន្ទួលជាមួយនឹងស្ករស។ បន្ទាប់ពីញ៉ាំអាហារមួយនេះ ក្លិនស្រានឹងបាត់អស់រលីង ហើយដង្ហើមរបស់អ្នកនឹងត្រលប់មកដូចសភាពវិញ។
ចេក
ក្រោយពេលទទួលទានស្រាច្រើនពេក អ្នកប្រហែលជាមានអាម្មណ៍បេះដូងលោតញាប់ជាងមុន។ ក្នុងអំឡុងពេលនេះ អ្នកគួរតែបរិភោគចេកខ្លះ ដើម្បីកាត់បន្ថយភាពមិនស្រួលនៃបេះដូង។ ផ្លែចេកនឹងបង្កើនជាតិស្ករក្នុងឈាម ខណៈដែលបង្កើនកម្រិតជាតិស្ករក្នុងឈាមវានឹងកាត់បន្ថយកម្រិតជាតិអាល់កុលនៅក្នុងឈាម។
ឪឡឹក
ដោយសារតែឪឡឹក មានប្រសិទ្ធិភាពបញ្ចុះទឹកនោម ដូច្នេះបន្ទាប់ពីទទួលទានគ្រឿងស្រវឹងអ្នកគួរតែញ៉ាំឪឡឹក ឬផឹកទឹកឪឡឹកដើម្បីបណ្តេញជាតិអាល់កុលចេញពីរាងកាយ។ ការបញ្ចេញជាតិអាល់កុលតាមរយៈទឹកនោម ធ្វើឲ្យអ្នកឆាប់ស្វាងពីស្រឹង ព្រមទាំងមានស្មារតីល្អឡើវិញ ។
ទំពាំងបាយជូរ
ទំពាំងបាយជូរក៏មានប្រសិទ្ធភាពក្នុងការកម្ចាត់ក្លិនស្រាដែលនៅជាប់ក្នុងបានផងដែរ។ វិធីលល្អបំផុត គឺត្រូវទំពារទំពាំងបាយជូរស្រស់ ព្រោះជាតិអាស៊ីត tartaric នៅក្នុងផ្លែទំពាំងបាយជូរអាចកម្ចាត់ផលប៉ះពាល់អវិជ្ជមាននៃចំហាយជាតិអាល់កុលនៅក្នុងមាត់ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា៕
មតិយោបល់