បន្ទាប់ពីការវិភាគទៅលើស្ត្រីជាង ២៦០,០០០នាក់ អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យនៃជំងឺមហារីកសុដន់កើនឡើងជាង ៥០ភាគរយចំពោះអ្នកដែលទទួលទានសាច់កែច្នៃច្រើនជាង ៩ក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងចំនួនសាច់ក្រកហតដកចំនួនពីរដុំក្នុងមួយសប្តាហ៍។
អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា សាច់កែច្នៃត្រូវបានគេបន្ថែមសារធាតុគីមីដើម្បីបង្កើនរសជាតិ និងរក្សាទុកឲ្យបានយូរ។ ក៏ប៉ុន្តែវាមានផ្ទុកអាហារបំប៉នទាប ហើយស្ទើរតែគ្មានប្រយោជន៍សម្រាប់សុខភាពទាល់តែសោះ។
នៅក្នុងឆ្នាំ ២០១៥ អង្គការពិភពលោក WHO បានបញ្ជាក់ថា ផលិតផលសាច់កែច្នៃអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងរន្ធគូថ ខណៈសាច់ក្រហមត្រូវបានគេចាត់ទុកថា ជាករណីចម្បងនៃជំងឺមហារីក។ ការសន្និដ្ឋាននេះត្រូវបានធ្វើឡើង បន្ទាប់ពីការសិក្សាជាង ៨០០លើក។
ចំពោះស្ត្រីដែលញ៉ាំសាច់កែច្នៃច្រើនជាង ៩ក្រាមក្នុងមួយថ្ងៃ ប្រឈមហានិភ័យនៃជំងឺមហារីកសុដន់កើនឡើង ២១ភាគរយ បើធៀបទៅនឹងអ្នកដែលមិនញ៉ាំ ឬញ៉ាំតិចតួច។
ដូច្នេះហើយ ដើម្បីជៀសផុតពីហានិភ័យនៃជំងឺមហារីកសុដន់ ស្ត្រីទាំងឡាយគួរតែកាត់បន្ថយការទទួលទានសាច់កែច្នៃ ជាពិសេសហតដកតែម្តង៕
ប្រភព៖ soha
មតិយោបល់