៥០ភាគរយនៃមនុស្សប្រុស ប្រឈមមុខនឹងបញ្ហាទំពែកក្បាលដោយមិនដឹងខ្លួន ចាប់តាំងពីពួកគេមានអាយុ២០ឆ្នាំមកម្ល៉េះ។ តើលោកអ្នកកំពុងតែជ្រុះសក់ ហើយធ្លាប់សាកល្បងផលិតជាច្រើន តែមិនមានប្រសិទ្ធភាពសោះមែនទេ?
ដើម្បីបណ្តុះសក់ឲ្យដុះមកវិញ ហើយថែមទាំងមានសុខភាពល្អ អ្នកត្រូវការផ្សំរបស់៤មុខបញ្ចូលគ្នា គឺផ្លែប័រ ស៊ុតលឿង និងទឹកឃ្មុំ។ សារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងវីតាមីន A, D និង E ដែលមានក្នុងផ្លែប័រ សុទ្ធសឹងតែមានប្រយោជន៏ខ្ពស់ ចំពោះការបណ្តុះសក់ថ្មី។ រីឯ វីតាមីន B12 នៅក្នុងស៊ុតលឿង អាចបង្កើនចំនួនសរសៃសក់ថ្មី និងធ្វើឲ្យសក់ទន់រលោងភ្លឺថ្លា យ៉ាងពូកែបំផុត។ ចំណែកទឹកឃ្មុំ អាចប្រឆាំងនឹងពពួកបាក់តេរី ព្រមទាំងមេរោគផ្សិតនៅលើស្បែកក្បាល ដែលជាអ្នករារាំងការលូតលាស់នៃសក់ថ្មី។
ជំហានទី១៖
ពុះផ្លែប័រ១ផ្លែយកគ្រាប់ចេញ រួចប្រើស្លាបព្រាដួសយកសាច់ដាក់ទៅក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ត់។
ជំហានទី២៖
ស៊ុតមួយគ្រាប់ដាក់ក្នុងចាន(យកតែស៊ុតក្រហមបានហើយ) រួចក្រឡុកលាយជាមួយនឹងប័រឲ្យរលាយក្លាយទៅជាល្បាយតែមួយ។
ជំហានទី៣៖
ថែមទឹកឃ្មុំមួយស្លាបព្រាបាយទៅក្នុងល្បាយនោះ រួចកូរឲ្យសព្វម្តងទៀត។
ជំហានទី៤៖
សិតសក់របស់លោកអ្នកឲ្យមានសណ្នាប់ធ្នាប់ ជាពិសេសកន្លែងដែលកណ្តាញ់។ រួចបាញ់ទឹកឲ្យសើមតិចៗ ហើយយកល្បាយដែលលាយហើយមកលាបពីលើស្បែកក្បាល។
ជំហានទី៥៖
លាបឲ្យសព្វលើស្បែកក្បាលរហូតដល់គល់សក់ រួចហើយម៉ាស្សាថ្មមៗ រយៈពេល ៥ទៅ១០នាទី ដើម្បីឲ្យវាជ្រាបចូលជ្រៅក្នុងស្បែកក្បាល។
ជំហានទី៦៖
បន្ទាប់ពីទុករយៈពេល ៣០នាទី ត្រូវលាងទឹករហូតអស់ជាតិរអិលលើស្បែកក្បាល (បញ្ចាក់ ត្រូវប្រើទឹកក្តោឧណ្ឌៗ)។ បើបានកក់ជាមួយសាប៊ូ ធម្មជាតិកាន់តែល្អប្រសើរ។
ជំហានទី៧៖
ទុកសក់ឲ្យស្ងួតតាមធម្មជាតិ កុំប្រើផលិតផលអ្វីឲ្យសោះ ព្រោះសក់កំពុងត្រូវការដកដង្ហើម៕
មតិយោបល់