ព័ត៌មានសុខភាព

លែងបារម្ភទៀតហើយ ចង់ឲ្យថ្លើមមានសុខភាពល្អរហូត កុំរំលងអាហារ៣ប្រភេទនេះ

គ្រប់គ្នាប្រហែលជាដឹងច្បាស់ហើយថា ថ្លើម គឺជាសរីរាង្គដ៏សំខាន់បំផុតក្នុងការទទួលខុសត្រូវចំពោះការបន្សាបជាតិពុល និងការរំលាយអាហារ។ ដូច្នេះ ដើម្បីថែរក្សាសរីរាង្គដ៏សំខាន់នេះ កុំឲ្យចុះទន់ខ្សោយ តើយើងត្រូវធ្វើដូចម្តេច? តាមពិតវិធីការពារថ្លើមឲ្យមានសុខភាពល្អមិនលំបាកនោះទេ អ្នកគ្រាន់តែព្យាយាមទទួលទានរបបអាហារមួយចំនួនជាការស្រេច។

ញ៉ាំផ្លែឈើ និងបន្លែពណ៌បៃតង
ការបរិភោគបន្លែផ្លែឈើ ឲ្យបានគ្រប់គ្រាន់ គឺជាវិធីសាស្ត្រមួយដ៏ល្អបំផុតដើម្បីរក្សាសុខភាពរាងកាយ ក៏ដូចជាសុខភាពថ្លើមផងដែរ។ អាហារពណ៌បៃតងដូចជា ស្ពៃ ខាត់ណាផ្តា និងផ្លែប៉ោមពណ៌បៃតង មិនត្រឹមតែអាចផ្តល់សារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយប៉ុណ្ណោះទេ វាថែមទាំងជួយការពារថ្លើមផងដែរ។

បន្ថែមប្រូតេអ៊ីន
សាច់ត្រី បសុបក្សី ស៊ុត សុទ្ធតែជាអាហារដែលសម្បូរប្រូតេអ៊ីនល្អបំផុត សម្រាប់សរីរាង្គថ្លើម។ លើសពីនេះទៅទៀត ប្រូតេអ៊ីន នៅក្នុងបន្ថែមួយចំនួនក៏ល្អសម្រាប់ថ្លើមដែរ ដូចជា តៅហ៊ូ គ្រាប់វ៉ាល់ណាត់ សណ្តៀកសៀង ល្ង និងសណ្តែកដីជាដើម។ អ្នកដែលមានជំងឺថ្លើម គួរតែបន្ថែមអាហារទាំងនេះ ទៅក្នុងរបបអាហារជាប្រចាំថ្ងៃ។

បន្ថែមវីតាមីន
វីតាមីន A និង B គឺជាឱសថថែរក្សាថ្លើមដ៏ប្រសើរបំផុត។ វីតាមីន A អាចជួយទប់ស្កាត់ការលូតលាស់នៃកោសិកាថ្លើម ដែលអាចការពារថ្លើមតាំងពីកំណើតមកម្ល៉េះ។ ចំណែកឯវីតាមីន B ត្រូវបានគេចាត់ទុកជាឱសថដ៏ល្អបំផុតសម្រាប់ការពារបញ្ហាខ្សោយថ្លើម។ ដូច្នេះ អ្នកគួរតែព្យាយាមទទួលទានអាហារដែលសម្បូរវីតាមីន A និង B ដូចជា ការ៉ុត ប៉េងបោះ ម្ទេសប្លោក ដំឡូងជ្វា និងអាហារធម្មជាតិជាច្រើនទៀត។

ក្រៅពីទទួលទានអាហារបំប៉នទាំងប៉ុន្មានដូចខាងលើនេះ អ្នកគួរតែជៀសវាងអាហារដែលសម្បូរខ្លាញ់ គ្រឿងស្រវឹង និងព្យាយាមធ្វើលំហាត់ប្រាណបញ្ចេញជាតិពុលជាប្រចាំផងដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់