ព័ត៌មានសុខភាព

៦ចំណុចនៅលើបាតដៃ អាចបង្ហាញពីបញ្ហានៅក្នុងរាងកាយរបស់អ្នក

ដៃជាអវយវដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែទោះជាដៃសំខាន់យ៉ាង មនុស្សភាគច្រើនអាចនឹងមិនសូវចាប់អារម្មណ៍ ឬប្រហេសចំពោះអាការមួយចំនួនដែលកើតមានចំពោះដៃរបស់អ្នក។ នៅក្នុងខ្លួនមនុស្សម្នាក់ សុទ្ធតែមានសរសៃឈាមរាប់មិនអស់ ដែលភា្ជប់ទំនាក់ទំនង ពីកន្លែងមួយទៅកន្លែងមួយ ហើយដៃជាកន្លែងមួយ ដែលផ្តុំទៅដោយសរសៃឈាមជាច្រើន ទើបនៅពេលដែលអ្នកមានបញ្ហាអ្វីមួយ ដៃរបស់អ្នកនឹងទទួលបានព័ត៌មានភ្លាម ហើយបញ្ចេញឲ្យដឹងតាមរយៈអាការមួយចំនួនដូចខាងក្រោមនេះ៖

១.ជម្ងឺប្រហោងឆ្អឹង
ជម្ងឺមួយនេះ អាចបង្ហាញតាមរយៈការឈឺមេដៃ ដៃចង្អុលនិងដៃកណ្តាល ហើយម្តងម្កាលវាក៏អាចធ្វើឲ្យហើមកដៃ និងស្ពឹកបាតដៃទៀតផង។

២.អស់កម្លាំង ល្ហិតល្ហៃ
នៅពេលដែលអ្នកបានធ្វើការងារធ្ងន់ អ្នកប្រាកដជាអស់កម្លាំង ប៉ុន្តែដោយសារការជំនះចិត្តប្រឹងធ្វើ
ដើម្បីបំពេញការងារនោះឲ្យចប់តាមការកំណត់ ដែលជាហេតុធ្វើឲ្យ សរសៃក្នុងខ្លួនរបស់អ្នកទទួលរងសម្ពាធយ៉ាងខ្លាំង។ ប៉ុន្តែទោះជាអ្នកត្រូវជំនះធ្វើយ៉ាងណា ប្រសិនបើអ្នកមានអារម្មណ៍ថាពើតបាតដៃ ឬម្រាមដៃ អ្នកត្រូវឈប់សម្រាប់ជាបន្ទាន់ព្រោះនេះសញ្ញាប្រាប់ថា រាងកាយរបស់អ្នកចុះខ្សោយហួសកម្រិតហើយ។

៣.ខូចឆ្អឹងខ្នង
ប្រសិនបើអ្នកឈឺម្រាមដៃកូន ខាងឆ្វេង គឺបញ្ជាក់ថាអ្នកមានបញ្ហាសរសៃប្រសាទ និងខូចសរសៃប្រសាទហើយ។

៤.កង្វះជាតិវិតាមីន
នៅពេលដែលអ្នកបាត់បង់ជាតិវិតាមីនក្នុងខ្លួនមួយចំនួនដូចជា វិតាមីន E B1 B6 និងB12 ម្រាមដៃឆ្វេង ឬម្រាមជើងឆ្វេងរបស់អ្នកប្រាកដជាមានថាពើតខ្ញាកៗ។

៥.បញ្ហាប្រព័ន្ធឈាម
ប្រសិនបើអ្នកមានអារម្មណ៍ ស្ពឹកចុងម្រាមដៃខាងស្តាំ មានន័យថាសរសៃឈាមរបស់លោកអ្នក កំពុងទទួលរងសម្ពាធ ជាពិសេសសរសៃ​ប្រសាទ និងសរសៃស្មា។

៦.ជំងឺទឹកនោមផ្អែម
អ្នកជំងឺទឹកនោមផ្អែមស្ទើតែទាំងអស់ គឺមានរោគសញ្ញាដំបូងស្រដៀងគ្នាមួយ គឺឧស្សាហ៍មានអារម្មណ៍ពើតម្រាមដៃ និងម្រាមជើង។

ដូចនេះហើយអ្នក ប្រសិនបើអ្នកកំពុងកើតមានរោគសញ្ញាណាមួយដូចខាងលើ សូមលោកអ្នកប្រញាប់ទៅជួបគ្រូពេទ្យ ពិនិត្យសុខភាពឲ្យបានត្រឹម៕

មតិយោបល់