ព័ត៌មានសុខភាព

ផលប៉ះពាល់នៃការទទួលទានអាហារពេលល្ងាចក្រោយម៉ោង ៧

ការទទួលទានអាហារល្ងាចពេកមិនមែនជារឿងល្អសម្រាប់សុខភាពឡើយ ដូច្នេះអ្នកជំនាញសុខភាពបានណែនាំឲ្យអ្នកញ៉ាំអាហារពេលល្ងាចមុនម៉ោង ៧យប់ជារៀងរាល់ថ្ងៃ។ ការញ៉ាំអាហារពេលល្ងាចបានត្រឹមត្រូវ អាចជួយប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ជួយឲ្យគេងលក់ស្រួល រាងកាយពោរពេញទៅដោយថាមពល នឹងអាចជួយទប់ទល់ភាពធាត់លើសទម្ងន់ថែមទៀត។ ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានអាហារពេលល្ងាចក្រោយម៉ោង ៧ ឬយប់ជ្រៅជាងនេះអាចបង្កឲ្យមានផលប៉ះពាល់មួយចំនួន។

ឡើងជាតិខ្លាញ់
ការស្រូបយកថាមពលពីចំណីអាហារ និងប្រើប្រាស់ថាមពលមានភាពយឺតយ៉ាវ ធ្វើឲ្យខ្លាញ់នៅកកុញក្នុងរាងកាយច្រើនទៅៗ ហើយមិនយូរមិនឆាប់អ្នកនឹងក្លាយទៅមនុស្សធាត់។

ជំងឺទឹកនោមផ្អែម
មនុស្សដែលទទួលទានខ្លាញ់ និងប្រូតេអ៊ីនច្រើននៅពេលយប់ពេក អាចដាក់សម្ពាធធ្ងន់ធ្ងរទៅលើលំពែង ដែលធ្វើឲ្យវាកាន់តែទន់ខ្សោយ។ នេះគឺជាមូលហេតុមួយបណ្តោលឲ្យអ្នកប្រឈមហានិភ័យនៃជំងឺទឹកនោមផ្អែមខ្ពស់ ជាពិសេសមនុស្សចាស់។

ជំងឺបេះដូង
ការទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមយប់ពេក អាចបណ្តោលឲ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ ជាតិខ្លាញ់ប្រមូលផ្តុំកាន់តែច្រើន កើតជំងឺដាច់សរសៃឈាមបេះដូង និងជំងឺសរសៃឈាមបេះដូង។

កើតជំងឺមហារីកពោះវៀន និងមហារីកក្រពះ
ការទទួលទានអាហារពេលល្ងាចយឺតពេក ប្រព័ន្ធរំលាយអាហារមិនអាចរំលាយអស់ឡើយ។ ដូច្នេះអាហារនឹងកកស្ទះក្នុងក្រពះពោះវៀន ហើយយូរៗទៅអាចបង្កទៅជាដុំសាច់មហារីកជាមិនខាន។

សម្ពាធឈាមខ្ពស់
ការទទួលទានអាហារពេលល្ងាចយប់ពេក ហើយសម្បូរទៅដោយសាច់ និងខ្លាញ់ខ្ពស់ទៀតនោះ នឹងបណ្តោលឲ្យក្រពះពោះវៀនលំបាកធ្វើការរំលាយ ហើយសម្ពាធឈាមក៏ឡើងខ្ពស់ផងដែរ។

ជំងឺស្ត្រូក
ប្រសិនបើអ្នកទទួលទានអាហារពេលល្ងាចយឺតពេលពេក គួរផ្សំជាមួយនឹងការសេពគ្រឿងស្រវឹង ហើយគេងភ្លាមៗទៀតនោះ អ្នកអាចប្រឈមនឹងបញ្ហាខ្យល់គ កើតជំងឺស្ត្រូក(ឬដាច់សរៃឈាមខួរក្បាល) នៅពេលដែលរាងកាយមានភាពទន់ខ្សោយ។

ដូច្នេះ ដើម្បីជៀសផុតពីជំងឺដូចដែលបានរៀបរាប់ពីខាងលើ ហើយទទួលបានសុខភាពល្អ សូមព្យាយាមទទួលទានអាហារពេលល្ងាចឲ្យបានមុនម៉ោង ៧យប់៕

ប្រភព៖ soha

មតិយោបល់