បើយោងតាមគេហទំព័រ naturalfoodbook បានចុះផ្សាយឲ្យដឹងថា ថ្វីបើខ្ញីផ្តល់គុណសម្បត្តិយ៉ាងច្រើនសម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចទទួលទានខ្ញីបានដូចគ្នានោះទេ។ ជាពិសេស ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចខាងក្រោម ដាច់ខាត់កុំពិសារខ្ញីឲ្យសោះ៖
១.អ្នកមានឈាមរាវ
ចំពោះមនុស្សមានឈាមរាវ មិនគួរពិសារខ្ញីទេ ព្រោះអ្នកអាចនឹងមានគ្រោះថា្នក់ដល់ជីវិត នៅពេលដែលអ្នកមានរបួសហូរឈាមម្តងៗ ទោះជារបួសតិចតួចក៏ដោយ។ មូលហេតុនេះបណ្តាលមកពីខ្ញី បានបង្កើនលំហូរឈាម និងជំរុញឲ្យឈាមរត់កាន់តែលឿន ដូច្នេះប្រសិនបើមនុស្សឈាមរាវមានរបួសដាច់សាច់ ឈាមប្រាកដជាហូរចេញមកក្រៅយ៉ាងលឿនបំផុត។
២.កំពុងតែប្រើប្រាស់ថ្នាំមួយចំនួន
មនុស្សដែលកំពុងប្រើប្រាស់ថ្នាំ ដើម្បីព្យាបាល ជំងឺសម្ពាធឈាម និងទឹកនោមផ្អែម ក៏មិនគួរពិសារខ្ញីដែរ ព្រោះខ្ញីបានកាត់បន្ថយគុណភាពថ្នាំ។ លទ្ធិផលជំងឺដែលអ្នកកំពុងតែធ្វើព្យាបាល នឹងប្រែក្លាយកាន់តែធ្ងន់ធ្ងរទៅៗ។
៣.មនុសដែលមិនគ្រប់គីឡូ
មនុស្សដែលមិនគ្រប់គីឡូ ហើយត្រូវការឡើងទម្ងន់ ក៏មិនគួរពិសារខ្ញីដូចគ្នា ព្រោះសារធាតុសរសៃ (Fiber) របស់ខ្ញី បានបង្ខំដល់ការដុតបំផ្លាញជាតិខ្លាញ់ និងជំរុញការបញ្ចេញចោលឆាប់រហ័សបំផុត។ ដូច្នេះបើអ្នកកំពុងតែខ្វះគីឡូ ហើយពិសារខ្ញីច្រើនទៀតនោះ ប្រាកដជាកាន់តែស្គមទៅៗ ហើយអាចកើតមានអាការជ្រុះសក់ សាច់ដុំចុះខ្សោយ និងរដូវមិនទៀងថែមទៀត។
៤.ស្រ្តីមានផ្ទៃពោះ
ខ្ញីជាថ្នាំ ដែលស្រ្តីសម្រាលកូនហើយត្រូវទទួលទានដើម្បីសម្រួលសរសៃ ព្រោះវាមានធាត់ក្តៅ អាចជួញរំលាយអាហារ និងជំរុញការបញ្ចេញចោល។ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ការបរិភោគខ្ញីក្នុងពេលមានផ្ទៃពោះ អាចនឹងសម្រាលកូនមិនគ្រប់ខែ។ ជាពិសេស ស្ត្រីដែលពរពោះ ៦ខែឡើងទៅ ហាមពិសារខ្ញីឲ្យសោះ៕
មតិយោបល់