បរទេសៈ នៅពេលដែលរាងកាយកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគផ្សេងៗ ជំងឺផ្តាសាយ, ក្អក, គ្រុន ឬការៈក្តៅខ្លួននឹងកើតមានឡើង។ ខណៈនេះប្រសិនបើអ្នកចង់ឲ្យអារៈក្តៅខ្លួនបាត់ទៅវិញដោយខ្លួនឯង វាមិនមែនជារឿងងាយឡើយ ប៉ុន្តែអ្នកអាចប្រើវិធីខ្លីៗមួយចំនួន ដើម្បីបញ្ចុះកម្តៅបាន។
ដំឡូងបារាំង
ចិតដំឡូងបារាំងដាក់នៅក្នុងស្រោមជើងកុមារ វានឹងជួយកាត់បន្ថយសីតុណ្ហភាពក្នុងរាងកាយរបស់ពួកគេក្នុងពេលបួនប្រាំនាទី។
ក្រណាត់សើម
ត្រាំក្រណាត់ដែលធ្វើពីកប្បាសនៅក្នុងទឹកត្រជាក់ រួចពូតដាក់នៅលើថ្ងាសរបស់ក្មេង។ ទុកវារយៈពេលពីរបីនាទី រួចអនុវត្តម្តងទៀតរហូតដល់កម្តៅថយចុះ។
ផ្តល់សារធាតុរាវ
ត្រូវផ្តល់សារធាតុរាវត្រជាក់ៗដល់កុមារឲ្យបានគ្រប់គ្រាន់ ដើម្បីឆាប់ថយកម្តៅ។ អ្នកអាចឲ្យពួកគេញ៉ាំទឹកដោះគោកក ឬទឹកត្រជាក់ ទើបអាចជួយផ្តល់សំណើម និងរាងកាយមានភាពត្រជាកមកវិញ។
សម្លៀកបំពាក់រលុង
ការសម្លៀកបំពាក់រលុង អាចឲ្យខ្យល់ចេញចូលបានល្អ និងជួយឲ្យកម្តៅភាយចេញពីរាងកាយបានឆាប់។ ប៉ុន្តែ ប្រសិនបើពួកគេមានអារម្មណ៍រងាខ្លាំង គួរតែដណ្តប់ភួយផ្តល់ភាពកក្តៅឲ្យគេភ្លាម។
ប្រើកង្ហារ
ដាក់កូនរបស់អ្នកនៅជិតកង្ហារ ដូច្នេះរាងកាយរបស់ក្មេងនឹងត្រជាក់។ តែអ្នកមិនត្រូវដាក់កូនឲ្យនៅមុខកង្ហាររយៈពេលយូរពេកនោះទេ ព្រោះពួកគេអាចនឹងរងារខ្លាំង។ ម្យ៉ាងទៀតចៀសវាងឲ្យពួកគេគេងនៅចំមុខកង្ការ ហើយចុចកង្ហារឲ្យវិលតិចៗបានហើយ។
ទុកកូននៅក្នុងផ្ទះ
កុំទាន់យកកូនរបស់អ្នកចេញទៅលេងក្រៅផ្ទះឲ្យសោះ ព្រោះវាអាចបង្កើនសីតុណ្ហភាពក្នុងរាងកាយកាន់តែខ្លាំង។ ការទុកឲ្យកូនរបស់អ្នកសម្រាកកន្លែងត្រជាក់នៅក្នុងផ្ទះ គឺជារឿងដ៏ប្រសើរ។
ចំណា៖ ប្រសិនបើកូនរបស់អ្នកក្តៅខ្លួនមិនព្រមបាត់ ឬឡើងកម្តៅខ្ពស់ពេក អ្នកគួរតែប្រញាប់នាំពួកគេទៅមន្ទីរពេទ្យភ្លាម៕
មតិយោបល់