ព័ត៌មានសុខភាព

តើកុមារអាចញ៉ាំស៊ុតមាន់ រាល់ថ្ងៃបានដែរទេ?

ស៊ុតមាន់ ត្រូវបានគេចាត់ទុកជាអាហារសម្បូរប្រូតេអ៊ីនខ្ពស់ ហើយអាចជួយឲ្យរាងកាយស្រូបបាន១០០ភាគរយ។ លើសពីនេះទៅទៀត ស៊ុតមានជាតិខ្លាញ់ វីតាមីន A ជាតិដែក និងស័ង្កសី… ដែលមានសារៈសំខាន់បំផុតសម្រាប់ការអភិវឌ្ឍកុមារ។

ប៉ុន្តែមនុស្សមួយចំនួននៅតែឆ្ងល់ថា តើកុមារតូចៗអាចញ៉ាំស៊ុតរាល់ថ្ងៃបានដែរឬទេ? តាមពិតដើម្បីទទួលទបានអត្ថប្រយោជន៍ពេញលេញពីស៊ុតមាន់ កុមារគួរតែកំណត់ការញ៉ាំទៅតាមអាយុ។

+សម្រាប់កុមារដែលមានអាយុចាប់ពី ៦ទៅ៧ខែ គួរតែញ៉ាំម្តងមួយចំហៀង ហើយក្នុងមួយសប្តាហ៍ ២ទៅ៣ដង។
+កុមារដែលមានអាយុចាប់ពី ៨ ទៅ ១២ខែ គួរតែញ៉ាំស៊ុតលឿងម្តង១គ្រាប់ ហើយក្នុងមួយសប្តាហ៍៣ទៅ៤ដង។
+កុមារដែលមានអាយុ ១ទៅ ២ឆ្នាំ គួរតែញ៉ាំស៊ុតទាំងមូលម្តង១គ្រាប់ ហើយក្នុងមួយសប្តាហ៍ ៣ទៅ៤ដង។
+កុមារដែលមានអាយុ ២ឆ្នាំឡើងទៅ ប្រសិនជាពួកគេចូលចិត្តញ៉ាំស៊ុត គឺអាចញ៉ាំ១គ្រាប់ក្នុងមួយថ្ងៃ។

ថ្វើបើស៊ុតជាអាហារដ៏ល្អក៏ពិតមែន ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនពេកក្នុងមួយថ្ងៃនោះទេ ដោយសារតែជាតិខ្លាញ់របស់វា អាចបណ្តោលឲ្យមានបញ្ហាក្រពះពោះវៀន។ ម្យ៉ាងវិញទៀត អ្នកត្រូវចាំថា កុំញ៉ាំស៊ុតឆៅឲ្យសោះ ព្រោះរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមត្រឹមតែ ៤០ភាគរយប៉ុណ្ណោះ ហើយអាចប្រឈមនឹងការឆ្លងមេរោគថែមទៀត៕

ដកស្រង់ពី៖ soha

មតិយោបល់