ខួរក្បាល គឺជាផ្នែកមួយដ៏សំខាន់បំផុតមិនអាចខ្វះបាន ព្រោះវាជាអ្នកគ្រប់គ្រងលើសកម្មភាពទាំងមូលរបស់រាងកាយ មិនថាការដេក ដើរ អង្គុយ នោះទេត្រូវតែឆ្លងកាត់ខួរក្បាលជាអ្នកបញ្ជារទាំងអស់។ ដូច្នេះហើយ ការថែក្សាខួរក្បាលឲ្យមានសុខភាពល្អ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ។
ទន្ទឹមនឹងនេះផងដែរ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ក្រៅពីការហាត់ប្រាណ អ្នកគួរតែទទួលទានអាហារ៣ប្រភេទ ឲ្យបានញឹកញាប់ ព្រោះវាមានផ្ទុកសមាសធាតុសំខាន់ៗដែលអាចជួយថែរក្សាខួរក្បាលឲ្យមានសុខភាពល្អ ព្រមទាំងបង្កើមថាមពលខួរក្បាលផងដែរ។
វ៉ាល់ណាត់
វ៉ាល់ណាត់ ត្រូវបានគេចាត់ទុកជាគ្រាប់ធញ្ញជាតិសម្បូរទៅដោយជាតិខ្លាញ់ ដែលអាចជួយជំរុញដល់ថាមពលខួរក្បាល។ សារធាតុ polyphenols នៅក្នុងគ្រាប់វ៉ាល់ណាត់ អាចជួយទំនាក់ទំនងវាងសរសៃប្រសាទនៅក្នុងខួរក្បាល ឲ្យមានភាពប្រសើរឡើង ដូច្នេះហើយខួរក្បាលនឹងមានថាមពលកើនឡើង។
ប្រេងអូលីវ
ប្រេងអូលីវ សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣ និងសារធាតុ polyphenols ដែលអាចជួយកាត់បន្ថយការរលាកនៅក្នុងសន្លាក់ និងកោសិកាខួរក្បាលរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ ហេតុនេះហើយទើបប្រេងអូលីវ ត្រូវបានគេចាត់ទុកជាឱសថដ៏ពូកែសម្រាប់ថែរក្សាខួរក្បាលឲ្យមានសុខភាពល្អ និងបង្កើនថាមពល។
ស៊ុតលឿង
ស៊ុតលឿង មិនត្រឹមតែជាប្រភពនៃប្រូតេអ៊ីនដែលរាងកាយត្រូវការជាប្រចាំប៉ុណ្ណោះទេ វាក៏អាចជួយបង្កើនថាមពលខួរក្បាលផងដែរ។ ស៊ុតលឿង មានផ្ទុកសារធាតុ choline ដែលមានសមត្ថភាពជួយបង្កើនថាមពលខួរក្បាល និងជួយពន្លឿនដល់ដំណើរការនៃការបញ្ចូនសញ្ញាទៅកាន់កោសិកាសរសៃប្រសាទនៅក្នុងខួរក្បាល។ ហេតុនេះហើយ ទើបក្រុមអ្នកជំនាញផ្តល់អនុសាសន៍ឲ្យយើងគ្រប់គ្នាឧស្សាហ៍ទទួលអាហារទាំងខាងលើឲ្យបានញឹកញាប់៕
មតិយោបល់