បរទេសៈ តាមការសិក្សាមួយ បានរកឃើញថា បុរសដែលចូលចិត្តមើល រូបអាសអាភាស ឬកុនសិចច្រើនពេក អាចប្រឈមនឹងបញ្ហាស្វិតខួរក្បាល បាន។ ជាទូទៅ ការមើលកុនសិច ពុំមែនជាបញ្ហាអ្វីឡើយ មិនថាបុរស ឬស្ត្រីនោះទេ ក៏អាចមើលវាបានដែរ ដោយសារវាក៏ជាផ្នែកមួយ មិនអាចខ្វះបានសម្រាប់សុភមង្គលក្នុងជីវិតផងដែរ។ ប៉ុន្តែប្រសិនបើអ្នកចំណាយពេលច្រើនម៉ោង ដើម្បីមើលកុនសិចវិញនោះ វាអាចបង្កជាផលប៉ះពាល់ច្រើន ដល់ជីវិតផ្លូវភេទរបស់អ្នកបាន។
បើតាមអ្នកស្រាវជ្រាវជនជាតិអាឡឺម៉ង់ បានឲ្យដឹងថា ការមើលកុនសិច ច្រើនពេក អាចឲ្យមនុស្សទៅជាល្ងង់បាន ហើយបុរសដែលមើលកុនសិច ញឹកញាប់ នឹងធ្វើឲ្យផ្នែកខួរក្បាល មានបញ្ហាទ្បើងពណ៌ប្រផេះ ជាងមនុស្ស ធម្មតា។
លើសពីនេះទៅទៀត ការមើលកុនសិចច្រើនពេក អាចប្រឈមខ្លាំងនឹង ការប្រព្រឹត្តសកម្មភាពផ្លូវភេទ ដែលបង្កឱកាសនៃឆ្លងរោគ និងជំងឺផ្សេងៗកាន់ តែខ្លាំង ជាពិសេសជំងឺកាមរោគ៕
មតិយោបល់