មុន ជាលក្ខខណ្ឌនៃស្បែកដែលកើតឡើងនៅពេលដែលរន្ធរោមត្រូវកកស្ទះទៅដោយប្រេង ធូលីដី បាក់តេរី និងកោសិកាងាប់ៗ នៅត្រង់ផ្នែកណាមួយនៃរាងកាយ រួមទាំងកំប៉ះគូថផងដែរ។
ពេលខ្លះ ការកើតមុន អាចបណ្តោលឲ្យមានអាការរមាស់ ឈឺចាប់ ហើយបន្សល់ទុកនូវស្លាកស្នាមខ្មៅៗជាច្រើននៅលើផ្ទៃស្បែក ប្រសិនបើអ្នកមិនបានថែរក្សាដោយយកចិត្តទុកដាក់។ តែសំណាងល្អ លក្ខខណ្ឌនៃស្បែកបែបនេះអាចដោះស្រាយបាន ដោយប្រើប្រាស់ឱសថធម្មជាតិសាមញ្ញាប៉ុណ្ណោះ។
ម្សៅសូដា
១.យកម្សៅសូដាចំនួនកន្លះស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹក ២ស្លាបព្រាកាហ្វេ។
២.លាបនៅលើតំបន់ដែលរងនូវផលប៉ះពាល់ឲ្យសព្វ។
៣.រយៈពេល ៥នាទីក្រោយមក សូមលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៤.សូមអនុវត្តជារៀងរាល់ល្ងាចមុនពេលចូលគេង បញ្ហាមុននឹងឆាប់ជាសះស្បើយ។
ប្រេងដូង
១.ប្រើប្រេងដូងមួយស្លាបព្រាបាយម៉ាស្សាត្រង់កន្លែងដែលកើតមុន។
២.ទុកចោលពេញមួយយប់ នៅពេលព្រឹកទើបលាងសម្អាតចេញ ដោយប្រើទឹកក្តៅឧណ្ឌៗ។
៣.វិធីមួយនេះអ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ។
ប្រទាលកន្ទុយក្រពើ
១.កាត់យកសាច់ប្រទាលកន្ទុយក្រពើស្រស់មួយដុំ លាបត្រង់តំបន់ដែលកើតមុន។
២.ទុកចោលរយៈពេល ២០ទៅ២៥នាទី មុនពេលលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ។
៣.អនុវត្ត ២ទៅ ៣ដងក្នុងមួយថ្ងៃ ដើម្បីឆាប់ទទួលបានលទ្ធផល៕
ប្រភព៖ boldsky
មតិយោបល់