បរទេសៈ ស្នាមបែកសង្វារភាគច្រើនកើតមានចំពោះស្ត្រីដែលលើសទម្ងន់ ឬស្រក់ទម្ងន់លឿនពេក ការមានផ្ទៃពោះ និងការផ្លាស់ប្តូរអ័រម៉ូនជាដើម។ កន្លែងដែលប្រឈមនឹងបញ្ហានេះជាងគេ គឺភ្លៅ ត្រគាក ដៃ កំប៉ះគូថ និងដើមទ្រូង.ល.។
តើមានវិធីអាចព្យាបាលបានទេ? វិធីមិនមែនអត់នោះទេ ប៉ុន្តែដំឡូងបារាំង គឺសាកសមជាងគេ ព្រោះវាមានផ្ទុកវីតាមីន C និង B ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម ផូស្វ័រ ព្រមទាំងស័ង្កសី ដែលអាចជួយជំរុញ និងស្តារ ការលូតលាស់កោសិកាថ្មីឡើងវិញ។
របៀបអនុវត្ត៖
– ហាន់ដំឡូងបារាំងជាចំណិតក្រាស់ៗ រួចលុញនៅលើស្នាមសង្វារថ្នមៗ។
– ទុកឲ្យទឹកដំឡូងបារាំងធ្វើសកម្មភាព ៥ ទៅ ១០នាទី បន្ទាប់មកទើបលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
ការអនុវត្តវិធីសាស្ត្រតាមបែបធម្មជាតិនេះ ពិតជាមានប្រសិទ្ធភាព ហើយគ្មានផលប៉ះពាល់ដល់សុខភាពឡើយ៕
មតិយោបល់