YouTube គឺជាកម្មវិធីដែលប្រហែលលោកអ្នកឧស្សហ៍ប្រើញឹកញាប់បំផុត ខណៈវាប្រមូលផ្តុំនូវពិភពកម្សាន្តនៃវីដេអូយ៉ាងសម្បូរបែប។ ទន្ទឹមនឹងនោះ ការចំណាយពេលទស្សនាវីដេអូយូរម៉ោងពេក ជាពិសេស បើមើលនៅពេលយប់ទៀតនោះ វាអាចនឹងងាយធ្វើឱ្យភ្នែកលោកអ្នកក្រហាយ ឬស្រវាំងជាដើម។ ម្លោះហើយ Google បានដាក់បញ្ចូលនូវមុខងារ Dark Mode នៅក្នុងកម្មវិធីបណ្តាញសង្គមវីដេអូរបស់ខ្លួនចាប់ពីជំនាន់ 13.01.4 សម្រាប់ដោះស្រាយបញ្ហានេះ។
ដូច្នេះ ដើម្បីការពារកុំឱ្យភ្នែករបស់លោកអ្នកមានបញ្ហាផ្សា ឬក្រហាយជា លោកអ្នកអាចចូលទៅបើកមុខងារ Dark Mode ដើម្បីប្តូរឱ្យផ្ទាំងកម្មវិធី YouTube ទៅជាពណ៌ខ្មៅបានតាមវិធីដូចខាងក្រោម៖
១- សូមប្រាកដថា កម្មវិធី YouTube លើ iPhone ឬ iPad លោកអ្នកជាជំនាន់ចុងក្រោយ។ បើមិនដូច្នោះទេ អាចចូលទៅកាន់ App Store -> Update រួចស្វែងរកឈ្មោះកម្មវិធី YouTube ហើយចុចលើប៊ូតុង Update ជាការស្រេច។
២- នៅលើកម្មវិធី YouTube សូមចូលទៅកាន់មឺនុយ Profile ដែលឋិតនៅជ្រុងខាងលើផ្នែកខាងស្តាំនៃផ្ទាំងកម្មវិធី
៣- ចុចលើ Settings
៤- រួចចុចកុងតាក់បើកលើមុខងារ Dark Theme
៥- ចុចលើប៊ូតុង X ដែលឋិតនៅជ្រុងខាងលើផ្នែកខាងឆ្វេង ជាការស្រេច៕
មតិយោបល់