ជំងឺក្រិនថ្លើម ត្រូវបានបង្កឡើងដោយសារតែបុព្វហេតុផ្សេងៗរួមទាំងជាតិអាល់កុល ជំងឺរលាកថ្លើម និងខ្លាញ់ក្នុងថ្លើម ជាដើម។
ប្រសិនបើអ្នកមិនអាចរកឃើញរោគសញ្ញា និងប្រញាប់ព្យាបាលភ្លាមៗនោះទេ អាចនាំឲ្យកើតជំងក្រិនថ្លើម។ នេះគឺជាដំណាក់កាលនៃការខូចខាតថ្លើមធ្ងន់ធ្ងរ ព្រោះថ្លើមលែងមានដំណើរការ និងបាត់បង់មុខងារមេតាប៉ូលីស។
នៅពេលដែរមុខងារនៃការច្រោះឈាម ការរំលាយអាហារ ភាពធន់ជាមួយនឹងជំងឺចាបផ្តើមចុះទន់ខ្សោយ ធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្សេងៗទៀតដូចជា ពោះវៀន តម្រងនោម ផ្លូវដង្ហើម និងទងប្រមាត់។
លើសពីនេះទៅទៀត ជំងឺក្រិនថ្លើម ក៏អាចបណ្តោលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់រាងកាយដូចជា ហូរឈាមកក្នុងក្រពះពោះវៀន ហូរឈាមតាមថ្លើម ដែលនាំឲ្យសម្ពាធសរសៃឈាមកើនឡើង។ ក្នុងករណីធ្ងន់ធ្ងរ អ្នកអាចកើតមានអាការក្អួតចេញឈាម និងលាកមមានពណ៌ខ្មៅ។
ប្រសិនបើមិនបានដោះស្រាយទាន់ពេលវេលានោះទេ អ្នកអាចប្រឈមនឹងការស្លាប់។ លើសពីនេះ នៅពេលដែរមុខងារនៃការច្រោះឈាម ច្រោះជាតិពុលចេញពីរាងកាយ របស់ថ្លើមលែង ដំណើរការ សួតងាយនឹងរលោក ហើយឆ្លងមេរោគក្នុងឈាម។
ជំងឺរលាកថ្លើមត្រូវបានគេស្គាល់ថា ជាដើមហេតុដ៏គ្រោះថ្នាក់បំផុតដែលបង្កទៅជាជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ហើយហានិភ័យនៃជំងឺមហារីកថ្លើមក៏កាន់តែខ្ពស់ដែរ។
ដើម្បីគេចចេញពីផលលំបាកនៃគ្រោះថ្នាក់ដោយសារតែជំងឺថ្លើម អ្នកគួរតែបង្កើនការទទួលទានអាហារសម្បូរទៅដោយប៉ូតាស្យូម ញ៉ាំបន្លែបៃតង និងផ្លែឈើឲ្យបានច្រើន។ ជាពិសេស អ្នកគួរតែជៀសវាងការទទួលទានគ្រឿងស្រវឹង ជក់បារី និងកំណត់ការទទួលទានអំបិល៕
ប្រភព៖ soha
មតិយោបល់