បរទេស៖ ជំងឺមហារីក គឺជាជំងឺដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក ដែលអាចសម្លាប់មនុស្សជាង ១០០លាននាក់ ជារៀងរាល់ឆ្នាំ ហើយអត្រានៃការស្លាប់កាន់តែកើនឡើង។
នៅក្នុងចំណោមជំងឺមហារីកទាំងអស់ មានតែជំងឺមហារីកក្រពេញប្រូស្តាតដែលពិបាកពិនិត្យមើលរោគសញ្ញា ឬទាល់តែមានស្ថានភាពធ្ងន់ធ្ងរទើបអាចដឹង។ ប៉ុន្តែប្រសិនបើមានរោគសញ្ញាសង្ស័យណាមួយដូចខាងក្រោមនេះ អ្នកត្រូវមានការប្រុងប្រយ័ត្ន៖
– នោមញឹកជាពិសេសនៅពេលយប់
– មានបញ្ហានៅពេលនោមម្តងៗ
– ខ្សោយ ឬមានការរំខានក្នុងការបញ្ចេញទឹកនោម
– មានអារម្មណ៍ថា ទឹកនោមបញ្ចេញមិនអស់
– ទឹកនោមបន្តស្រក់តក់ដាក់ខោ នៅពេលអ្នកនោមរួច
– មានឈាមលាយទឹកនោម ឬទឹកកាម
– បាត់បង់ការគ្រប់គ្រងលើប្លោកនោម
– ឈឺចាប់ពេញបញេញទឹកកាម
– បាត់បង់សមត្ថភាពបញ្ជារឲ្យអាអូនតូចឡើងរឹង
– ឈឺឆ្អឹង ហើយជាពិសេសខ្សោយឆ្អឹងខ្នង។
ទាំងអស់នេះហើយ គឺជារោគសញ្ញាគួរឲ្យសង្ស័យដំបូងបំផុតដែលអ្នកគួរតែប្រញាប់ពិនិត្យជាបន្ទាន់៕
មតិយោបល់