ម្នាស់ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពថែមទៀត។ នៅក្នុងផ្លែម្នាស់ ត្រូវបានគេរកឃើញថា សម្បូរទៅដោយវីតាមីនC ប៉ូតាស្យូម ស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាពស្បែក។ ជាពិសេស ម្នាស់ គឺជាឱសថដ៏ពូកែបំផុតក្នុងការព្យាបាលបញ្ហាមុន មិនថាតែមុនធម្មតា ឬមុនខ្ទុះឡើយ។
ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ម្នាស់ដើម្បីព្យាបាលបញ្ហាមុននៅលើផ្ទៃមុខៈ
របៀបប្រើប្រាស់
១.យកម្នាក់មួយផ្លែចិតសំបកចេញ រួចគៀបយកទឹកឲ្យបានពីរស្លាបព្រាបាយ។
២.អនុវត្តត្រង់កន្លែងដែលកើតមុន រួចទុកចោលឲ្យបានមួយយប់។
៣.ពេលព្រឹកឡើងទើបលាងសម្អាតចេញ តែត្រូវអនុវត្តរាល់ថ្ងៃដើម្បីឲ្យមុនឆាប់ជាសះស្បើយ៕
មតិយោបល់