ម្នាស់ ត្រូវបានគេទទួលស្គាល់ជាផ្លែឈើធម្មជាតិដែលមានរសជាតិជូរអែមគួរឲ្យចង់ទទួលទាន ហើយផ្តល់នូវតម្លៃអាហារូបត្ថម្ភច្រើនលើសលប់សម្រាប់រាងកាយ។
សារធាតុ albumosease ដែលត្រូវបានគេរកឃើញនៅក្នុងផ្លែម្នាស់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកប្រូតេអ៊ីន។ ជាពិសេសបន្ទាប់ពីការទទួលទានសាច់ ឬចំណីអាហារដែលមានជាតិខ្លាញ់ខ្ពស់ ការបរិភោគម្នាស់គឺជាមធ្យាបាយល្អបំផុតសម្រាប់កាត់បន្ថយផលប៉ះពាល់។
សារធាតុ albumosease ក៏អាចជួយរារាំងបញ្ហាកំណកឈាម និងជួយធ្វើឲ្យចរន្តឈាមដំណើរការល្អឡើងវិញ។
បើយោងតាមវេជ្ជសាស្ត្រចិនបានបង្ហាញថា ជាតិផ្អែមនៃម្នាស់អាចជួយពង្រឹងក្រពះ គាំទ្រដល់ការរំលាយអាហារ ការពារជំងឺរាគ សម្អាតពោះវៀន ធ្វើឲ្យលំពែងមានសុខភាពល្អ សម្អាតខ្លាញ់ចេញពីឈាម រួមទាំងគណប្រយោជន៍ជាច្រើនផ្សេងៗទៀត។
ទោះជាយ៉ាងណា អ្នកគួរតែកំណត់ការទទួទានផ្លែម្នាស់ត្រឹមតែ ១០០ក្រាមក្នុងមួយថ្ងៃបានហើយ។ ប្រសិនបើអ្នកមានបញ្ហាដំបៅក្រពះ ជំងឺតម្រងនោម ឬរលាកសន្លាក់រ៉ាំរ៉ៃ គួរតែជៀសឲ្យឆ្ងាយ៕
ប្រភព៖ soha
មតិយោបល់