Post News Media ព័ត៌មានសុខភាព ទម្លាប់អាក្រក...

ទម្លាប់អាក្រក់ ១០យ៉ាង ធ្វើឲ្យអ្នកខូចខួរក្បាល

ខួរក្បាល គឺជាផ្នែកមួយនៃរាងកាយដែលមានសារ:សំខាន់ខ្លាំងបំផុត ហើយវាក៏ជាអ្នកបញ្ជារទៅលើអវ:យវ:ទាំងមូលផងដែរ។ មានន័យថា អ្វីគ្រប់យ៉ាងដែលមនុស្សម្នាក់ៗធ្វើរាល់ថ្ងៃ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខួរក្បាលទាំងអស់។

ទោះជាយ៉ាងណា បើយោងតាមអង្គការពិភពលោក World Health Organization បានបង្ហាញថា ខួរក្បាលអាចងាយនឹងទទួលរងនូវគ្រោះថ្នាក់ ឬខូចខាត ប្រសិនបើអ្នកទម្លាប់ធ្វើរឿងអាក្រក់ៗមួយចំនួន។ តើទម្លាប់អ្វីខ្លះទៅ ដែលធ្វើឲ្យខូចខួរក្បាល?

អត់អាហារពេលព្រឹក៖ អាហារមួយពេលនេះពិតជាមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់សុខភាព។ ប៉ុន្តែ ប្រសិនបើអ្នកមិនទទួលទានវិញនោះ ធ្វើឲ្យជាតិស្ករក្នុងឈាម ជួនកើនឡើង ជួនធ្លាក់ចុះ មិនទៀងទាត់ឡើយ។ ម្យ៉ាងវិញទៀត បើអ្នកមិនបានបំពេញតម្រូវការដល់ក្រពះទេ ខួរក្បាលនឹងខ្វះសារធាតុចិញ្ចឹម ហើយងាយនឹងទទួលរងនូវផលប៉ះពាល់ថែមទៀត។

អត់គេង៖ ការមិនបានគេងយូរៗទៅ កោសិកាខួរក្បាលដែលមានសុខភាពល្អនឹងត្រូវកាត់បន្ថយ។ ជាពិសេសភាពតានតឹង និងកោសិកាទាំងអស់មិនបានជួសជុលឡើងវិញឡើយ។

ញ៉ាំជាតិស្ករច្រើនពេក៖ ជាតិស្ករមាននៅក្នុងអ្វីៗគ្រប់យ៉ាងដែលយើងបរិភោគរាល់ថ្ងៃ រួមទាំងភេសជ្ជ:។ ហេតុនេះបើអ្នកបន្ថែមជាតិស្ករកាន់តែច្រើនទៅក្នុងរបបអាហារ អ្នកនឹងប្រឈមហានិភ័យនៃបញ្ហាខួរក្បាល។

ទទួលទានជ្រុលពេក៖ ការទទួលទានបែបនេះនឹងធ្វើឲ្យអ្នកឡើងគីឡូ, កើតជំងឺធាត់, គ្រោះថ្នាក់ដល់សរសៃឈាមខួរក្បាល និងផ្លូវអារម្មណ៍។

ជក់បារី៖ ទម្លាប់អាក្រក់មួយនេះ អាចធ្វើឲ្យខួរក្បាលរួញតូច ហើយអាចកើតមានបញ្ហាជំងឺរង្វេង។

គេងគ្របក្បាលជិត៖ ការគេងគ្របក្បាល អុកស៊ីសែនដែលអ្នកត្រូវការស្រូបនឹងត្រូវបានកាត់បន្ថយ ហើយបែរជាទទួលឌីអុកស៊ីតជំនួសវិញ។

ស្រូបខ្យល់ពុល៖ អ្នកអាចមិនពាក់ម៉ាសគ្រប់ពេលនោះទេ ហើយក៏គ្មានពេលដែលអ្នកត្រូវធ្វើបែបនេះជាប្រចាំដែរ។ អ្នកចាំថា ខួរក្បាលត្រូវការខ្យល់អុកស៊ីសែន ចំណែកឯខ្យល់ពុលត្រូវចៀសឲ្យឆ្ងាញ។

ប្រឹងធ្វើការនៅពេលខ្លួនឈឺ៖ ពេលឈឺរាងកាយត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ ហើយខួរក្បាលក៏មិនត្រូវគិតរឿងសាំញ៉ាំទៀតដែរ។ ប៉ុន្តែ បើអ្នកនៅតែខំធ្វើការទាំងបែបនេះទៀត ខួរក្បាលនឹងទទួលបន្ទុកគិតកាន់តែធ្ងន់ ហើយអាចប៉ះពាល់យ៉ាងខ្លាំង។

មិនសូវនិយាយស្តី៖ ការនិយាយធ្វើឲ្យខួរក្បាលមានការងារធ្វើ ហើយមានសកម្មភាព។ ហេតុនេះអ្នកគួរតែចូលរួមបញ្ចេញមតិឲ្យបានច្រើន ដើម្បីបង្កើនសុខភាពខួរក្បាល។

ខ្វះគំនិតល្អ និងការភ្ញោច៖ ការគិត ក៏រួមចំណែកក្នុងការងារជួយឲ្យខួរក្បាលមានសុខភាពល្អផងដែរ។ វាអាចធ្វើឲ្យអ្នកបើកគំនិតថ្មី និងមានសកម្មភាពគ្រប់ផ្នែកនៃខួរក្បាល។ អ្នកគួរតែឧស្សាហ៍ឲ្យខួរក្បាលមានសកម្មភាព បើមិនដូច្នោះទេ ខួរក្បាលនឹងចុះខ្សោយ ឬរងការខូចខាតដោយសារតែភាពអសកម្ម៕

ដកស្រង់ពី៖ beautyhealthpage