តើអ្នកដឹងទេថា រាងកាយរបស់យើងគ្រប់គ្នាពិតជាមានសក្តានុពលមិនគួរឲ្យជឿហួសពីការស្មាន? ក្រៅពីការងាររំលាយអាហារ, ការដកដង្ហើម… រាងកាយរបស់យើងអាចមានសមត្ថភាពធ្វើអ្វីៗបាន១លានរឿងដែលយើងមិនដឹង។ ខាងក្រោមនេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ៩ចំណុច ដែលយើងគ្រប់គ្នាមិនដឹងពីរាងកាយខ្លួនឯង៖
១. ផ្ចិតរបស់យើងអាចមានបាក់រតេរីរស់នៅរាប់ពាន់ប្រភេទ។
២. សាច់ដុំក្នុងភ្នែកអាចផ្លាស់ប្តូរចលនា មួយម៉ឺនដងជារៀងរាល់ថ្ងៃ។
៣. ទឹកមាត់អាចផលិត 25,000 quart (ស្មើនឹង 23658.824 លីត្រ) ដែលអាចចាក់បំពេញអាងហែលទឹកបាន។
៤. ច្រមុះអាចចង់ចាំក្លិនបាន ប្រាំម៉ឺនប្រភេទផ្សេងៗគ្នា។
៥. កោសិកាឈាមក្រហមអាចផ្លាស់ប្តូរទីនៅជុំវិញរាងកាយទាំងមូលដោយចំណាយពេលត្រឹមតែ 20 វិនាទី។
៦. ប្រសិនបើនៅទីរាបស្មើ ភ្នែករបស់យើងអាចសម្លឹងបានរយៈចំងាយ 48.2803 គីលីម៉ែត្រ។
៧. ប្រមាណជា ៩០ភាគរយ នៃកោសិការបស់មនុស្សមានប្រភពពីបាក់តេរី និងផ្សិត។
៨. សាច់ដុំរបស់យើងមានកម្លាំងអាចលើករថយន្ត និងផ្ទាំងថ្មធំៗ ក្នុងកំឡុងពេលប្រថុចញ៉ុចបាន។
៩. ភ្នែករបស់យើងអាចមានពណ៌រហូតដល់ទៅ ១០លានពណ៌ផ្សេងៗគ្នា៕

មតិយោបល់