ព័ត៌មានសុខភាព

តាមពិតវិធីការពារជំងឺមាត់ធ្មេញងាយអញ្ចឹងសោះ តែមនុស្សភាគច្រើនបែរជាមើលរំលង

ជំងឺរលាកអញ្ចាញធ្មេញ ត្រូវបានគេចាត់ទុកជាជំងឺដ៏មានគ្រោះថ្នាក់បំផុត ប្រសិនបើអ្នកមិនប្រញាប់ព្យាបាលឲ្យទាន់ពេលវេលាទេ វាអាចបង្កឲ្យខូចអញ្ចាញធ្មេញជាអចិន្ត្រៃ។

បើយោងតាមការសិក្សាមួយចំនួនក៏បានបង្ហាញផងដែរថា ជំងឺរលាកអញ្ចាញធ្មេញអាចប៉ះពាល់ដល់បេះដូង សួត និងផ្នែកផ្សេងទៀតនៃរាងកាយ។ មិនតែប៉ុណ្ណោះ ជំងឺរលាកអញ្ចាញធ្មេញក៏អាចផ្សារភ្ជាប់ជាមួយនឹងជំងឺផ្លូវដង្ហើម ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺលើសឈាម សរសៃឈាមបេះដូង ឬដាច់សរសៃឈាមខួរក្បាលផងដែរ។

រោគសញ្ញានៃជំងឺរលាកអញ្ចាញធ្មេញរួមមាន៖ ហើមអញ្ចាញធ្មេញ អញ្ចាញប្រែពណ៌ទៅជាក្រហមឬស្វាយ អញ្ចាញទន់ អញ្ចាតមានហូរឈាម រង្គើធ្មេញ ឈឺធ្មេញ ធ្មេញមានគម្លាតពីគ្នា និងមានដង្ហើមអាក្រក់…។ ទោះជាយ៉ាងណា ជំងឺមាត់ធ្មេញអាចការពារបានដោយគ្រាន់តែអនុវត្តតាមវិធីសាស្ត្រងាយៗបំផុត។

១.អ្នកត្រូវធ្វើអនាម័យមាត់ធ្មេញម្តង២នាទី ហើយយ៉ាងណាស់ណាស់២ដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងមុនពេលចូលគេង។
២.ឧស្សាហ៍ត្រួតពិនិត្យសុភាពមាត់ធ្មេញឲ្យបានទៀងទាត់ រាល់៦ទៅ១២ខែម្តង។ ប្រសិនបើមានហានិភ័យវិវត្តទៅជាជំងឺមាត់ធ្មេញ គួរតែធ្វើការព្យាបាលដោយអ្នកជំងនាញ៕

ដក់ស្រង់ពី៖ soha

មតិយោបល់